ជាតិ
សិស្ស​និទ្ទេស​A ខេត្តបាត់ដំបង ៣២​នាក់ ទទួលបាន​ម៉ូតូ​ពីស​ម្តេច ស ខេង​
20, Oct 2019 , 7:29 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ស សុខា
រូបពីហ្វេសប៊ុកលោក ស សុខា
ដោយ:
​ភ្នំពេញ​៖ រង្វាន់​ម៉ូតូ​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្ដេច ស ខេង ត្រូវ​ផ្ដល់​ឲ្យ​សិស្ស​និទ្ទេស​A ចំនួន​៣២​នាក់​ក្នុង​ខេត្តបាត់ដំបង ដែល​ទើប​ប្រលង​បញ្ចប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ​។



​លោក ស សុខា នៅ​ថ្ងៃទី​១៨​ខែតុលា បាន​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​បាន​យក​រង្វាន់​ម៉ូតូ​ទាំងនេះ ប្រគល់ជូន​សិស្ស​និទ្ទេស​A​ទាំង​៣២​នាក់​ក្នុង​ខេត្តបាត់ដំបង​។ លោក ស សុខា បានបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា រង្វាន់​ម៉ូតូ​៣២​គ្រឿង​នេះ ជាការ​ឧបត្ថម្ភ​របស់​ឧបនាយករដ្ឋមន្ត្រី​សម្ដេច ស ខេង ។​



​សូម​រម្លឹកថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នេះ មាន​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ ក្នុងចំណោម​សិស្ស​ប្រឡង​ជាប់​ចំនួន ៧៩ ០៥២​នាក់​។ ហើយ​ក្រោយបី​ប្រកាស​លទ្ធផល​ប្រឡង​រួចមក ការផ្ដល់​រង្វាន​ដល់​សិស្ស​និទ្ទេស​A តាម​បណ្ដា​ខេត្ត ត្រូវបាន​ធ្វើជា​ហូរហែ​។ ជាមួយគ្នានេះ​សិស្ស​ទាំងនេះ​ក៏ត្រូវ​បានផ្ដល់​ឱកាស​ជួប​ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន និង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​៕






Tag:
 បាត់ដំបង​
  បាក់​ឌុប​
  សិស្ស​និទ្ទេស​A
© រក្សាសិទ្ធិដោយ thmeythmey.com