ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផឹកទឹក​ប៉ុណ្ណា ទើប​មិន​ងាយ​កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​?
22, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ


• ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃ ហើយ​សម្រាប់​អ្នក​ដែលមាន​ប្រវត្តិ​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​ត្រូវ​នោម​ឲ្យ​បាន ២,៥ លីត្រ​ក្នុង​មួយថ្ងៃ​។ ពណ៌ និង​លក្ខណៈ​របស់​ទឹកនោម​អាច​បញ្ជាក់​អំពី​ការ​ផឹកទឹក​ប្រចាំថ្ងៃ​របស់​អ្នក​។​
• ប្រសិនបើ​អ្នករស់នៅ​ក្នុង​អាកាសធាតុ​ស្ងួត​ក្តៅ ឬ​អ្នកធ្វើ​លំ​ហាត់ប្រាណ​ញឹកញាប់ អ្នកត្រូវការ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​ផលិត​ទឹកនោម​ឲ្យ​បាន​គ្រប់គ្រាន់​។ ប្រសិនបើ​ទឹកនោម​មាន​ពណ៌​ភ្លឺ និង​ថ្លា​ច្បាស់​មានន័យថា អ្នក​ផឹក​ទឹកបាន​គ្រប់គ្រាន់​។​
• មិនត្រូវ​បរិភោគ​អាហារ​ដែលមាន​ជាតិ​អូ​សាឡាត​ច្រើនពេក​នោះទេ ដូចជា ឆៃថាវ ស្ពៃ​ខ្មៅ ដំឡូង​ផ្អែម តែ សូកូឡា និង​សណ្តែក​។​
• ជ្រើសរើស​របប​អាហារ​ដែលមាន​ជាតិ​អំបិល និង​ប្រូតេអ៊ីន​សត្វ​កម្រិត​ទាប​។​
• បន្ត​ការបរិភោគ​អាហារ​ដែល​សំបូរ​ជាតិ​កាល់ស្យូម ប៉ុន្តែ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​អាហារ​បំប៉ន​មាន​ជាតិ​កាល់ស្យូម ព្រោះថា​ជាតិ​កាល់ស្យូម​ក្នុង​អាហារ​មិនមាន​ឥទ្ធិពល​លើ​ហានិភ័យ​នៃ​ក្រួស​ក្នុង​តម្រងនោម​នោះទេ ប៉ុន្តែ​អាហារ​បំប៉ន​មាន​ជាតិ​កាល់ស្យូម គឺអាច​បង្ក​ឲ្យ​កើតមាន​ហានិភ័យ​នៃ​ក្រួស​ក្នុង​តម្រងនោម​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com