អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Confirel ប្រើ​«​ស្មុគ​ស្លឹកត្នោត​»​ខ្ចប់​ម្រេច​
21, Oct 2019 , 11:48 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រសិនបើ​អាច​ជៀសវាង​ការប្រើប្រាស់​ប្លា​ស្ទិ​កបាន ក្រុមហ៊ុន​ក​សិ​-​ចំណីអាហារ Confirel ត្រូវតែ​ជៀសវាង​ដាច់ខាត​។ ជាក់ស្តែង ក្រុមហ៊ុន​មួយ​នេះ បាន​ផលិត​រួចហើយ​«​ស្មុគ​ស្លឹកត្នោត​»​ដើម្បី​ខ្ចប់​ម្រេច​កំពត​លក់​ទៅកាន់​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស​។
 
«​ថែរក្សា​បរិស្ថាន និង​ជួយ​លើកកម្ពស់​ជីវភាព​កសិក​រ​»​។ នេះ គឺជា​គំនិត​ដើម​របស់​ក្រុមហ៊ុន Confirel​។ រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​ខ្មែរ ខន​ហ្វី​រេល (Confirel) បាន​កែច្នៃ​ផលិតផល​កសិកម្ម​ខ្មែរ​ជាច្រើន​ប្រភេទ ក្នុងនោះ​មាន​៖ តែ​ម្រេច​កំពត ម្រេច​គ្រប់​ប្រភេទ ទឹកជ្រលក់ ស្រា​ទឹកត្នោត ទឹកខ្មេះ ស្ករត្នោត​។​ល​។ ផលិតផល​ក្រុមហ៊ុន ខន​ហ្វី​រេល (Confirel) សុទ្ធតែ​ត្រូវបាន​ត្រួតពិនិត្យ​គុណភាព​ដោយ​ស្ថាប័ន​អន្តរជាតិ​។​
 
​លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករង​នៃ​ក្រុមហ៊ុន Confirel បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com ថា ដំបូង​ឡើយ ក្រុមហ៊ុន​មានបំណង​ប្រើប្រាស់​សក្តានុពល​ដើមត្នោត​ខ្មែរ​ឲ្យ​អស់​លទ្ធភាព ដូច្នេះហើយ ទើប​ក្រុមហ៊ុន​សម្រេចចិត្ត​ឲ្យ​កសិករ​ចំនួន​៥០​គ្រួសារ​នៅក្នុង​ខេត្តកំពត និង​តាកែវ ផលិត​ស្មុគ​ដើម្បី​ខ្ចប់​ម្រេច​របស់​ក្រុមហ៊ុន Confirel​។ ស្របពេល​ជាមួយនេះ ក្រុមហ៊ុន ក៏បាន​គិតគូ​ពី​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដែរ ព្រោះ ប្លា​ស្ទិ​ក​បង្ក​ផល​បះ​ពាល់​ច្រើន​ដល់​បរិស្ថាន​ច្រើន​៕ 
 





Tag:
 Confirel
© រក្សាសិទ្ធិដោយ thmeythmey.com