អត្ថបទពាណិជ្ជកម្ម
“I'm On A Boat” រដូវ​កាល​ទី​២ របស់​ស្រា​បៀរ Anchor ត្រឡប់មកវិញ​ដោយ​កាន់តែ​អស្ចារ្យ​ជាង​មុន​!
21, Oct 2019 , 4:06 pm        
រូបភាព
ដោយ: ថ្មីៗ
​មហា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ “I’m On A Boat 2” របស់​ស្រា​បៀរ Anchor រដូវ​កាល​ទី​២ បាន​វិល​ត្រឡប់មកវិញ​សារជាថ្មី​ម្តងទៀត​នៅ​ឆ្នាំ​២០១៩​នេះ នា​សណ្ឋាគារ កាំបូឌីយ៉ាណា​។ អ្វីដែល​កាន់តែ​អស្ចារ្យ និង​រឹតតែ​ពិសេស​ទៅទៀត​នោះ ពិធីជប់លៀង Anchor Beer’s “I’m On A Boat 2” លើក​នេះ​កាន់តែ​ធំ​ជាង​មុន អស្ចារ្យ​ជាង​មុន កក្រើក​ជាង​មុន ដោយមាន​អ្នកចូលរួម​ច្រើនជាង​មុន ហើយក៏​កាន់តែ​សប្បាយ​ជាង​មុន​ទ្វេដង​ទៀតផង​។

​អ្នក​ដែល​បា​n ឈ្នះ​ពី​ការលេង​ហ្គេម​ទ្រ​បាល់​របស់ Anchor សរុប​ចំនួន​៩០​នាក់​ត្រូវបាន​អញ្ជើញ និង​អនុ ញ្ញាត​ឲ្យ​នាំ​មិត្តភក្តិ​ម្នាក់ទៀត ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជប់លៀង #ImOnABoat2 ដ៏​អ​ធឹ​ក​អធម ជាមួយនឹង idol របស់​ពួកគេ​នៅលើ​ស្រឡាង​ដ៏​ធំ​អស្ចារ្យ និង​ស្រស់ស្អាត​ជាមួយនឹង​តុបតែង​ច្នៃប្រឌិត​ឡើង​យ៉ាង​ល្អឥតខ្ចោះ​របស់​ស្រា​បៀរ​Anchor​។  ពួកគាត់​បាន​ជិះ​កម្សាន្ត​តាម​ដង​ទន្លេសាប ដោយ​ភាព​រីករាយ រួមទាំង​ការ​គយគន់​ថ្ងៃ​លិច​នា​វេលា​ល្ងាច​ដ៏​សែន​មនោ​រម្យ​។​



​តាម​តួលេខ ភ្ញៀវ​សរុប​ប្រមាណ ២០០​នាក់ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​សែនសប្បាយ​រីករាយ និង​កក្រើក​នេះ ដែល​វា​ជា​ចំនួន​មួយ​ដ៏​ច្រើន​ទ្វេដង​បើ​ធៀប​ទៅនឹង​ព្រឹត្តិការណ៍​កាលពី​ឆ្នាំមុន នេះ​ក៏​ដោយសារតែ​ប្រជាប្រិយភាព​ដ៏​ខ្លាំងក្លា​របស់​ព្រឹត្តិការណ៍​ប្រភេទ​នេះ​ផងដែរ​។

​អ្នកចូលរួម​ក្នុង​ពិធីជប់លៀង​ទាំងអស់​បាន​រាំលេង​កម្សាន្ត​សប្បាយ​រហូតដល់​យប់​ដោយ​មិន​ជិនណាយ​ជាមួយ​ភ្ញៀវកិត្តិយស រួមជាមួយ​ឌី​ជេ​ល្បីៗ​ដែល​បាន​លេង​បទ Remix ជាច្រើន ដើម្បី​ញ៉ាំង​កម្មវិធី​ឲ្យ​កាន់​តែមាន​ភាព​អ៊ូអរ ហើយ​អ្នកចូលរួម​ក៏​រីករាយ​ផងដែរ​នឹង​ការប្រគំ​តន្ត្រី​យ៉ាង​ពិសេស​ដែល​បាន​បន្លឺឡើង​ក្នុង​រាត្រី​ដ៏​សែនសប្បាយ​រីករាយ​នោះ តាមរយៈ​បទ​ចម្រៀង​ដ៏​សែន​ពីរោះ​រងំ​សណ្តំ​ចិត្ត ការសម្តែង នឹង​ការ​ច្រៀង​ពី​សំណាក់​សិល្បករ សិល្បការិនី និង​កំពូល​តារាចម្រៀង​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនរូប​ដូចជា​៖ លោក ខេមរៈ សេរី​មន្ត លោក ហ្សូ​ណូ លោក ជី ដេវីត  និង​កញ្ញា ទេព បូ​ព្រឹក្ស​។​

​កម្មវិធី​កម្សាន្ត​បានចាប់ផ្តើម​នៅលើ​គោក​ដោយមាន​ការលេង​ហ្គេម​សប្បាយៗ​ប្លែកៗ​ជាច្រើន​ដូចជា Pucker Up (​ជញ្ជូន​កូន​បាល់​ដាក់​ក្នុង​បំពុង​ដោយ​ប្រើ​មាត់​) Floatacious (​គរ​កំប៉ុង​សូ​ដា​ក្នុង​ចាន​ដែល​មានទឹក​) Giant slingshot Beer Pong (​បោះ​កូន​បាល់​ចូល​កែវស្រា​បៀរ​) និង​ថតរូប​ជាដើម បន្ទាប់មក​កម្មវិធី​ក៏​បន្តធ្វើ​នៅលើ​ស្រឡាង​ដោយមាន​ការសម្តែង​ផ្ទាល់​ពី​អ្នករាំ និង​អ្នក​ច្រៀង រួម​នឹង​ការ​ពិសា​អាហារ​ដ៏​មានឱជារស​ឈ្ងុយឆ្ងាញ់​ជាប់មាត់ ជាប់ចិត្ត អមដោយ​ការ​ក្រេប​នូវ​ដំណក់​ស្រា​បៀរ Anchor Radler រសជាតិ​ស្រាល​ស្រទន់ គុណភាព​ខ្ពស់​លំដាប់​ពិភពលោក ដែល​ត្រូវបាន​ដាក់ជូន​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមការងារ​នៃ​ស្រា​បៀរ Anchor ។​



​អ្វី​ដែលជា​លក្ខណៈពិសេស​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយទៀត​នៃ​ព្រឹត្តិការណ៍​ឆ្នាំនេះ គឺ​ការ​បង្ហាញជូន​នូវ​ផ្ទាំងទស្សនីយភាព​ប្លែក​ភ្នែក ប្លែក​អារម្មណ៍ ដ៏​អស្ចារ្យ​នៅលើ​ផ្ទៃ​ទឹកទន្លេ​។ នេះ​ជាការ​បង្ហាញ​ដំបូងបង្អស់​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ទស្សនីយភាព​ទាំងនោះ បានបង្ហាញ​ជូន​នូវ​រូបភាព​ដែលមាន​ពណ៌​ចម្រុះ ពន្លឺភ្លើង សំឡេង ទឹក និង​រូបភាព​ដែលមាន​ទំហំ​ធំ​ហើយ​ច្បាស់​ត្រជាក់​ភ្នែក ដែល​ត្រូវបាន​រៀបចំឡើង​យ៉ាង​សម្រិតសម្រាំង​បំផុត​ដើម្បី​បង្កើតជា​បទពិសោធន៍​ថ្មី​មួយទៀត​ដែល​មិនអាច​បំភ្លេច និង​ញ៉ាំង​ឲ្យ​មនុស្សម្នា​ដែល​បាន​ចូលរួម​ទាំងអស់​ទាំង​នៅលើ​គោក​ក្តី នៅលើ​ទឹក​ក្តី កាន់​តែមាន​ភាពសប្បាយ​រីករាយ​ទ្វេដង​មួយកម្រិត​បន្ថែមទៀត​។​

​ស្រា​បៀរ Anchor ត្រូវបាន​ផលិតឡើង​លើកដំបូង​ក្នុង​ឆ្នាំ ១៩៩៣ អនុលោម​ទៅតាម​ស្តង់ដារ​ប្រកបដោយ​គុណភាព​ខ្ពស់​នៃ​ស្រា​បៀរ Pilsner នៅ​ទ្វីបអឺរ៉ុប​។ Anchor ឈ្នះ​ពានរង្វាន់​អន្តរជាតិ​ផ្នែក​គុណ​ភាពជា​បន្តបន្ទាប់​សរុប​ជាង ៣០ មេដាយ​។ តាំងពី​ចាប់ដំណើរការ​ស្រា​បៀរ Anchor នៅ​កម្ពុជា ក្នុង​ឆ្នាំ ១៩៩៦ មក Anchor បានទទួល​ការគាំទ្រ និង​មានការ​ពេញនិយម​យ៉ាង​ខ្លាំង​បំផុត​ក្នុង​ស្រទាប់​យុវវ័យ​សម័យថ្មី នេះ​ក៏​ដោយសារតែ​គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ រសជាតិ​ស្រទន់​លើសគេ ផ្តល់នូវ​អារម្មណ៍​រីករាយ​ស្រស់ថ្លា  ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែង​គ្រប់​កម្មវិធី​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com