អត្ថបទពាណិជ្ជកម្ម
សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​រៀប​សិក្ខាសាលា​ស្ដីអំពី «​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ តាមរយៈ​វិស័យ​មីក្រូហិរញ្ញវត្ថុ​»
21, Oct 2019 , 5:25 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹក​ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩ ៖ សមាគម​មីក្រូ​ហរិញ្ញវត្ថុ​នៅ​កម្ពុជា បាន​រៀប​សិក្ខាសាលា​ស្ដីអំពី «​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​តាមរយៈ​វិស័យ​មីក្រូហិរញ្ញវត្ថុ​» នា​សណ្ឋាគារ​ភ្នំពេញ​។ សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​សំណាក់​វត្តមាន លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រ​ហិរញ្ញវត្ថុ​កម្ពុជា លោក ហេង បូម​ករា អគ្គនាយករង​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា ព្រមទាំង​វត្តមាន​របស់​សិក្ខា​កម្ម​ជាច្រើន ដែល​ភាគច្រើន​មកពី​គ្រិះ​ស្ថាន​មីក្រូ​ហរិញ្ញវត្ថុ​។​

​ក្នុង​សិក្ខាសាលា​ដែលមាន​អ្នកចូលរួម​ជាង ៤០០ នាក់​នេះ​លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រ​ហិរញ្ញវត្ថុ​កម្ពុជា បាន​មានប្រសាសន៍ថា ៖ «​ប្រទេស​កម្ពុ​ជាមាន​រីកលូតលាស់​យ៉ាងខ្លាំង ក្នុងនោះ​វិស័យ​មីក្រូ​ហរិញ្ញវត្ថុ​នៅ​កម្ពុជា ក៏បាន​ចូលរួមចំណែក​យ៉ាង​ធំ​ផងដែរ​។ ក្នុង​រយៈពេល ៣០ ឆ្នាំ​មកនេះ​ពោល​ចាប់ផ្ដើម​តាំងពី​ឆ្នាំ ១៩៩០ វិស័យ​មីក្រូ​ហរិញ្ញវត្ថុ​នៅ​កម្ពុជា​មានការ​លូតលាស់​ខ្លាំង​មែនទែន បើទោះជា​វិបត្តិ​សេ​ដ្ខ​កិច្ច​ពិភពលោក​កាលពី​ឆ្នាំ ២០០៩- ២០១០ ក្ដី​ក៏​វិស័យ​មួយ​នេះ​នៅតែមាន​ភាព​រីកចម្រើន​»​។​



​លោក​បន្តថា​៖ «​សិក្ខាសាលា​មួយ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​២ សំខាន់​២ គឺ កា​រក្សា​ស្ថេរភាព និង​ការការពារ​អតិថិជន​»​។​

​គួ​រំលឹកថា​សិក្ខា​ស្ដីអំពី «​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​តាមរយៈ​វិស័យ​មីក្រូហិរញ្ញវត្ថុ​» មានការ​ធ្វើ​បទ​បង្ហាញ​ទៅលើ​ប្រធានបទ​ដូចជា​៖

១. អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​គោលការណ៍​ផ្ដល់ប្រាក់​កម្ចី​
២. កត្ដា​ជោគជ័យ និង​និរន្តរ​បស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​
៣. គោលការណ៍​គាំពារ​អតិថិជន​ពី SMART Campaign
៤. បទបញ្ញត្តិ​របស់​ធានា​គារ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការពារ​អតិថិជន​
៥. បរិបទ​ច្បាប់​ស្ដីពី​ការអនុវត្ត​សិទ្ធ និង​កាតព្វកិច្ច​នៃ​កិច្ចសន្យា​



















(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com