Nong-O ជាកូនសិស្សនៅក្លិបប្រដាល់ Evolve របស់សិង្ហបុរី និងបានចូលរួមប្រកួត ONE Super Series កាលខែមេសាឆ្នាំ ២០១៨។ ក្រោយឈ្នះ Fabio Pinca និង Mehdi Zatout អ្នកលេងគុនថៃ Nong-O បានយកឈ្នះជើងខ្លាំងចិន Han Zi Hao កាលខែកុម្ភៈដើម្បីកាន់ខ្សែក្រវាត់ ONE Bantamweight Muay Thai World Championship ដែលដាក់ឲ្យប្រកួតលើកដំបូង។ ម្ចាស់ខ្សែក្រវាត់រូបនេះការពារខ្សែក្រវាត់ពីរលើកបានជោគជ័យ លើកីឡាករជប៉ុន Hiroaki Suzuki និង Delval មុននឹងឡើងការពារខ្សែក្រវាត់លើកទី៣នៅសិង្ហបុរីនាចុងខែ វិច្ឆិកា។ ចំណែក Saemapetch ទទួលជោគជ័យយ៉ាងត្រចះត្រចង់លើនៅកម្មវិធី ONE Super Series។ Saemapetch បានបង្ហាញខ្លួននៅខែ កក្កដា ឆ្នាំ ២០១៨ ហើយកីឡាករវ័យ ២៥ ឆ្នាំមកពី Pattaya បានបង្កើតឲ្យមានភាពភ្ញាក់ផ្អើលជាបន្តបន្ទាប់។ អ្នកប្រដាល់មកពីក្លិប Fairtex បានយកឈ្នះ Alaverdi Ramazanov និង Ognjen Topic ដែលធ្វើឲ្យមានការចាប់អារម្មណ៍។
ក្រៅពីគូឯក កីឡាករម្ចាស់ស្រុក Amir Khan ត្រូវជួបជើងខ្លាំងម៉ាឡេស៊ី Ev “E.T.” Ting ក្នុងលំដាប់គូឯករង។ កីឡាករទាំងពីរសុទ្ធជាជើងខ្លាំងក្នុងពិភពគុនចម្រុះលើប្រភេទទម្ងន់ lightweights។ Khan ជាជើងឯក Muay Thai សញ្ជាតិសិង្ហបុរីដែលហ្វឹកហាត់នៅក្លិប Evolve និងជាកីឡាករដែលតែងតែធ្វើឲ្យដៃគូសន្លប់ជារឿយៗ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះមានអត្រាបញ្ចប់គូប្រកួតរហូតដល់ ៩១ ភាគរយ។ គេបញ្ចប់កីឡាករគុនចម្រុះជើងចាស់ Adrian Pang និងអតីតម្ចាស់ខ្សែក្រវាត់ ONE Featherweight World Champion កីឡាករ Honorio Banarioដែលមានជំនាញប្រកួតស្រដៀងនឹងគូបដិបក្ខ «E.T.»ដែរ។
Ting ជាជើងឯក New Zealand featherweight champion មកពីក្លិប Auckland MMA។ Ting បានយកឈ្នះDaichi Abe, Edward Kelly, និងអតីត ONE Welterweight World Champion កីឡាករ Nobutatsu Suzuki។ វាច្បាស់ជាល្អមើលជាមិនខានពេល Ting ជួបកីឡាករម្ចាស់ផ្ទះដែលសម្បូរដោយអ្នកគាំទ្រ។
នេះជាកម្មវិធីប្រកួតនៅ ONE: EDGE OF GREATNESS៖
Nong-O Gaiyanghadao vs. Saemapetch Fairtex (ONE Bantamweight Muay Thai World Title)
Amir Khan vs. Ev Ting (mixed martial arts – lightweight)
Maira Mazar vs. Tiffany Teo (mixed martial arts – women’s strawweight)
Alex Silva vs. Peng Xue Wen (mixed martial arts – strawweight)
Dejdamrong Sor Amnuaysirichoke vs. Muhammad Imran (mixed martial arts – strawweight)
Troy Worthen vs. Chen Lei (mixed martial arts – bantamweight)
Rahul Raju vs. Ahmed Mujtaba (mixed martial arts – lightweight)
Petchmorrakot Petchyindee Academy vs. Charlie Peters (ONE Super Series Muay Thai – featherweight)
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់នៅ ONE: DAWN OF VALOR នៅថ្ងៃទី ២៥ តុលាខាងមុខពីប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧ល្ងាចតទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMAwww.youtube.com/user/OneFCMMA និង ផ្សាយបន្តផ្ទាល់ដោយ CBS។