ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន​៖ បើ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​ទាល់តែ​ដោះលែង​លោក ខៀវ សំផន វិញ​
22, Oct 2019 , 9:26 am        
រូបភាព
​ភ្នំពេញ​៖ ខ្លឹមសារ​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​(២៣ តុលា ១៩៩១) បានដាក់​ប​ញ្ជូ​ល​នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​អស់ហើយ ដូច្នេះ​មិនចាំបាច់​ត្រូវគោរព​ទៀត​ទេ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​បែបនេះ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ នៅ​ព្រឹក​ថ្ងៃទី​២២ តុលា​នេះ​។​



​ថ្លែង​ចំពោះ​មុខមន្ត្រី​រដ្ឋាភិបាល និង​សិ​ស្សិ​និស្សិត សម្ដេច ហ៊ុន សែន បាន​និយាយថា ខ្លឹមសារ​នៅក្នុង​កិច្ច​ព្រៀម​ទីក្រុង​ប៉ារីស មិនបាន​ចែង​ពី​ចំណុច​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ឡើយ ។ ក្នុងន័យនេះ​ប្រមុខ​រដ្ឋាភិបាល ចង់​សង្កត់ធ្ងន់ថា បើ​ឱ្យ​តម្លៃ​លើ​កិច្ច​ព្រម​ពៀង​នេះ គឺ​ស្មើ​ឱ្យ​តម្លៃ​លើ​ពួក​ខ្មែរក្រហម​។​

«​បើ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​ទាល់តែ​ដោះលែង​លោក ខៀវ សំផន វិញ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី ដែល​បាន​បន្ថែមថា បើ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នោះ ប្រទេស​កម្ពុជា​ក៏​គ្មាន​របបរាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដែរ​។

​សម្រាប់​សម្ដេច ហ៊ុន សែន ការឱ្យ​តម្លៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ប្រសើរ​ជាង​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​


Tag:
 ហ៊ុន សែន​
  កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com