ជាតិ
បទយកការណ៍ / បទសម្ភាសន៍
Hello VOA «​សំឡេង​ជំនាន់​ថ្ម‍ី​»៖ បទពិសោធន៍​អ្នកនិពន្ធ​វ័យក្មេង​ក្នុង​របត់​ថ្មី​នៃ​វិស័យ​អក្សរសិល្ប៍​ខ្មែរ​
22, Oct 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ចរន្ត​នៃ​ការអាន​និង​ការ​តែង​និពន្ធ​ហាក់​បាន​ងើប​ឡើងវិញ នា​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ផ្ដល់​ជាការ​ពិសោធន៍​សម្រាប់​ការផលិត​ស្នាដៃ​និពន្ធ​ន៍​ថ្មី​បន្ថែម សម្រាប់​អ្នកនិពន្ធ​ជំនាន់​ថ្មី តែ​ស្របពេល​ជាមួយគ្នានេះដែរ ស្នាដៃ​និពន្ធ​ថ្មីៗ​ក៏​រង​ផលប៉ះពាល់​ពី​ការចម្លង​ស្នាដៃ និង​រំលោភ​កម្មសិទ្ធិបញ្ញា​ផងដែរ​។ នេះ​ជាការ​កត់សម្គាល់​របស់​កញ្ញា សែត ហត្ថា អ្នកនិពន្ធ​វ័យ​២៧​ឆ្នាំ ដែលមាន​នាម​ស្លាប​ប៉ា​កា​ថា «​កូនចាប​មាស​»​។ ការងារ​ជា​អ្នកនិពន្ធ​ម្នាក់ កញ្ញា​បាន​លើកឡើងថា ស្មេរ​ត្រូវតែមាន​ការអាន និង​សិក្សា​ស្រាវជ្រាវ​ឱ្យបាន​ច្រើន និង​ត្រូវ​បង្ហាញ​ភាពជា​គំរូ​ផ្នែក​សីលធម៌​រស់នៅ បង្ហាញ​ដល់​សាធារណជន​ផងដែរ​។ កញ្ញា​បាន​ចូលមក​ធ្វើ​វាគ្មិន​ក្នុង នាទី​«​សំឡេង​ជំនាន់​ថ្ម‍ី​»​នៃ​កម្មវិធី Hello VOA កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​«​បទពិសោធ​អ្នកនិពន្ធ​វ័យក្មេង​ក្នុង​របត់​ថ្មី​នៃ​វិស័យ​អក្សរសិល្ប៍​ខ្មែរ​» ដែលមាន​លោក អូន ឆេង​ប៉រ នៃ VOA ជា​អ្នកសម្របសម្រួល​ពី​ការិយាល័យ​ប្រចាំរាជធានី​ភ្នំពេញ​របស់ VOA៕




© រក្សាសិទ្ធិដោយ thmeythmey.com