កីឡាអន្តរជាតិ
អន្តរជាតិ
Ballon d’Or៖ Liverpool មាន​បេក្ខភាព​ដល់​ទៅ​៧​រូប​ក្នុងចំណោម​៣០​រូប​ចុងក្រោយ​
22, Oct 2019 , 12:59 pm        
រូបភាព
​ខ្សែការពារ Virgil van Dijk រួមជាមួយ​កីឡាករ Liverpool ចំនួន​៦​រូប​ផ្សេងទៀត​បានជា​ប់​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាព​ទាំង​៣០​នាក់​ចុងក្រោយ ដើម្បី​ដណ្តើម​ពានរង្វាន់​កីឡាករ​ឆ្នើម​លំដាប់​ពិភពលោក Ballon d'Or ប្រចាំឆ្នាំ ២០១៩​។ Manchester City ដែលជា​គូប្រជែង Liverpool បច្ចុប្បន្ន ក៏មាន​សមាជិក​ក្រុម​ចំនួន​៥​រូប សម្រាប់​ប្រជែង​ពាន​ដែល​រៀបចំ​ដោយ​ទស្សនា​វ​ដ្តី​បារាំង France Football នេះ​ផងដែរ​។​



អត្ថបទទាក់ទង

​ចំណោម​បេក្ខភាព ៣០​នាក់​ចុងក្រោយ​ក្នុង​បញ្ជី​ដើម្បី​ប្រជែង​ពានរង្វាន់ Ballon d’Or ផ្នែក​បុរស​ឆ្នាំ​២០១៩​នេះ មាន​១៥​រូប​ឯណោះ​មកពី​ក្របខណ្ឌ Premier League និង​រួមទាំង​កីឡាករ​ឆ្នើម Lionel Messi ជាមួយ Cristiano Ronaldo ផង ប៉ុន្តែ​ម្ចាស់​ការពារ​តំណែង​ជើងឯក Luka Modric គ្មាន​ឈ្មោះ​ឡើយ​។ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ជា​កីឡាករ​របស់ Arsenal មួយរូប​ប៉ុណ្ណោះ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​។​

​កីឡាករ​ទាំង​៧​រូប​របស់​ហង្ស​ក្រហម Liverpool មានដូចជា Mohamed Salah, Sadio Mane, Roberto Firmino, Trent Alexander-Arnold, Georginio Wijnaldum, Virgil van Dijk និង Alisson​។ រីឯ​កីឡាករ​របស់ Man City ចំនួន ៥ រូប​រួមមាន Raheem Sterling, Riyad Mahrez, Kevin de Bruyne, Bernardo Silva និង Sergio Aguero​។​

​អ្នកចាំទី Hugo Lloris និង​ខ្សែប្រយុទ្ធ Son Heung-min របស់ Tottenham Hotspur ក៏មាន​ឈ្មោះ​ក្នុងការ​ប្រជែង​នេះដែរ​។ Son ជា​កីឡាករ​របស់​កូរ៉េខាងត្បូង​ទី​៣​ហើយ​ដែល​ស្ថិតក្នុង​បេក្ខភាព​៣០​រូប​ចុងក្រោយ​សម្រាប់​ពាន​លំដាប់​ពិភពលោក​នេះ បន្ទាប់ពី​ខ្សែប្រយុទ្ធ Seol Ki-hyeon ធ្លាប់​ជាប់​នៅ​ឆ្នាំ​២០០២ និង Park Ji-sung វីរបុរស Manchester United ជាប់​ក្នុង​ឆ្នាំ​២០០៥​។​

Barcelona ជា​ក្រុម​ជាប់​លំដាប់​ទី​៣ បន្ទាប់ពី Man City និង Liverpool ដែលមាន​កីឡាករ​៤​រូប​ជាប់​ក្នុង​បញ្ជី រួមមាន Messi, Frenkie de Jong, Marc-Andre ter Stegen និង Antoine Griezmann​។

Neymar ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Paris St-Germain ខ្សែបម្រើ​ឆ្នើម Paul Pogba របស់ Manchester United និង​ខ្សែប្រយុទ្ធ Harry Kane របស់ Spurs មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​ឆ្នាំ​នេះឡើយ​។​
​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​យើង​ឃើញថា Messi ខ្សែបម្រើ​ក្រុម Barcelona និង Ronaldo អតីត​ខ្សែប្រយុទ្ធ Manchester United និង Real Madrid ដែល​បច្ចុប្បន្ន​ជា​សមាជិក​ក្រុម Juventus បាន​ចែកគ្នា​លើក​ពាន Ballons d'Or ម្នាក់ ៥​លើក​រៀងខ្លួន​រួចមកហើយ មុនពេល Modric ឈ្នះ​នៅ​ឆ្នាំ​២០១៨​។​

Ballon d’Or ជា​ពាន​ប្រចាំឆ្នាំ​ដែល​ផ្តួចផ្តើមឡើង​ដោយ​ទស្សនា​វ​ដ្តី​បារាំង France Football តាំងពី​ឆ្នាំ​១៩៥៦​មក សម្រាប់​ប្រគល់ជូន​កីឡាករ​បាល់ទាត់​ឆ្នើម​លំដាប់​ពិភពលោក​ជា​រៀងរាល់​មួយឆ្នាំ​ម្តង​។​

​សម្រាប់​ពាន Ballon d’Or នេះ France Football អញ្ជើញ​តំណាង​សារព័ត៌មាន​ទូទាំង​ពិភពលោក ដើម្បី​បោះឆ្នោត​ជ្រើសរើស​។ ក្នុងចំណោម​៣០​នាក់ អ្នកសារព័ត៌មាន​ត្រូវ​រើសយក​៥​នាក់ ដោយ​ដាក់ពិន្ទុ ទៅតាម​ចំណាត់ថ្នាក់​។ លេខ​មួយ​បាន​៦​ពិន្ទុ លេខ​ពីរបាន​៤​ពិន្ទុ លេខ​បី​បាន​៣​ពិន្ទុ លេខ​បួន​បាន​២​ពិន្ទុ និង​លេខ​ប្រាំ​បាន​១​ពិន្ទុ​។​

​ខាងក្រោម​នេះ ជា​បេក្ខភាព​ចុងក្រោយ​៣០​នាក់ ត្រូវ​បង្ហាញខ្លួន​លើ​វេទិកា​ប្រជែង​ពាន Ballon d’Or ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តិ​ទៅ​នាទី​ក្រុងប៉ារីស ប្រទេស​បារាំង​៖


Virgil van Dijk (Liverpool), Bernardo Silva (Manchester City), Son Heung-min (Tottenham), Robert Lewandowski (Bayern Munich), Roberto Firmino (Liverpool), Alisson (Liverpool), Matthijs de Ligt (Juventus), Karim Benzema (Real Madrid), Georginio Wijnaldum (Liverpool), Sergio Aguero (Manchester City), Frenkie de Jong (Barcelona), Hugo Lloris (Tottenham), Dusan Tadic (Ajax), Cristiano Ronaldo (Juventus), Kylian Mbappe (Paris St-Germain), Trent Alexander-Arnold (Liverpool)

Tag:
 Ballon d\'Or
© រក្សាសិទ្ធិដោយ thmeythmey.com