ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ប៉េតង់យកពានរង្វាន់សម្តេច ស ខេង ដើម្បីចម្រាញ់រកធនធានថ្នាល
22, Oct 2019 ,
2:12 pm
រូបភាព
×
ដោយ:
កីឡាករកីឡាការិនីមកពី៤២ក្លិប-សមាគម ត្រូវប្រកួតប្រជែងគ្នាដណ្តើមជើងឯកក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង ប្រចាំឆ្នាំ២០១៩ ដែលបានបើកការប្រកួតនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។ ជាការប្រកួតដណ្តើមពានថ្នាក់ដឹកនាំក៏ពិតមែន តែវាជាការវាស់ស្ទង់សមត្ថភាពកីឡាករ មុនត្រៀមប្រកួតជើងឯកពិភពលោក និងស៊ីហ្គេមនៅចុងឆ្នាំនេះ។ វាក៏ជាឱកាសសម្រាប់សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា ដើម្បីស្វែងរកធនធានថ្នាលមានទេពកោសល្យផងដែរ។
ជាការប្រកួតដណ្តើមជើងឯកពានរង្វាន់សម្តេច ស ខេង ក៏ពិតមែន តែវាជាទីលានប្រកួតដើម្បីចម្រាញ់រកធនធានថ្នាល សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការបញ្ជាក់របស់លោក សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា។ នាពិធីបើកពានរង្វាន់នេះនៅព្រឹកថ្ងៃទី២១ តុលា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡារូបនេះបានលើកឡើងដូច្នេះថា៖«ការប្រកួតនេះជាឱកាស ដែលសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្លឹងមើលកីឡាករ កីឡាការិនីថ្នាលប្រកបដោយសក្តានុពល និងឆន្ទៈ ដើម្បីចូលរួមប្រមូលផ្តុំហ្វឹកហាត់ នាពេលខាងមុខ»។
ជាមួយនេះលោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាបានលើកឡើងពីគោលបំណងនៃពានរង្វាន់នេះថា ជាការផ្តល់ឱកាសឲ្យយុវជនមកពីបណ្តាខេត្តនានាបានបង្ហាញសមត្ថភាព និងទេពកោសល្យ ដែលពួកបានហ្វឹកហាត់កន្លងមក។ លើសពីនេះ វាជាការវាស់ស្ទង់ និងពង្រឹងសមត្ថភាពកីឡាករ សម្រាប់ត្រៀមប្រកួតជើងឯកពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងករប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីពីនឆ្នាំនេះ។
«ពានរង្វាន់សម្តេចក្រឡាហោម ស ខេង បង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យអត្តពលិកទូទាំងរាជធានី-ខេត្ត បានចូលរួមគាំទ្រលើកស្ទួយវិស័យកីឡាប៊ូល និងប៉េតង់ ព្រមទាំងដុសខាត់នូវសមត្ថភាព និងបច្ចេកទេស ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតជើងឯកពិភពលោកយុវជន និងស្ត្រី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមនៅហ្វីលីពីន និងការប្រកួតស៊ីហ្គេមនាឆ្នាំ២០២៣»។ នេះជាការលើកឡើងរបស់លោក ស សុខា ដែលជំរុញឲ្យកីឡាករ ត្រូវខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព និងគោរពបញ្ជាការប្រកួតឲ្យបានត្រឹមត្រូវ។
បើតាមរបាយការណ៍ដែលអានដោយ លោក សុខ សប្បាយណា ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៩នេះ មានកីឡាករកីឡាការិនី ប្រតិភូ គ្រូបង្វឹកចំនួន៣៩៥នាក់មកពី២៤ក្លិបសមាគមចូលរួម។ ពួកគេត្រូវប្រកួតប្រជែងលើ៦វិញ្ញាសារួមមាន វិញ្ញាសា៣នាក់ទល់៣នាក់បុរស, ៣នាក់ទល់៣នាក់នារី, ២នាក់ទល់២នាក់យុវនារី, ៣នាក់ទល់៣នាក់យុវជន, ៣នាក់ទល់៣នាក់វ័យចាស់ និង៣នាក់ទល់៣នាក់ពានសមាគម។
សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាបានបង្កើតឡើងនៅឆ្នាំ១៩៩២ ក្រោមការផ្តួចផ្តើមរបស់សម្តេច សុខ អាន ប្រធានសហព័ន្ធនិងសម្តេច ស ខេង ប្រធានកិត្តិយស។ ក្រោយដំណើរអស់រយៈពេល២៧ឆ្នាំ សហព័ន្ធនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅលើឆាកអន្តរជាតិ ទាំងថ្នាក់តំបន់និងពិភពលោក។ ជាក់ស្តែងកាលពីពេលថ្មីកីឡាការិនី អ៊ុន ស្រីយ៉ា ទើបដណ្តើមបានមេដាយមាសពីការប្រកួតដណ្តើមពានរង្វាន់ Trophee IEquipe នៅប្រទេសបារាំង ដែលមានអត្តពលិកមកពី១១ប្រទេសចូលរួម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប៉េតង់
ស សុខា
សុខ សប្បាយណា
ពានសម្តេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
14 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម