ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
ទប់ស្កាត់ការលួចចម្លង សាលាមួយនៅឥណ្ឌាឲ្យបេក្ខជនពាក់សំបកឡាំងលើក្បាល
23, Oct 2019 ,
8:29 am
រូបភាព
×
ដោយ:
ធីតា
នៅសាកលវិទ្យាល័យ Bhagat Pre-University College ក្នុងក្រុង Haveri រដ្ឋ Karnataka របស់ឥណ្ឌា បេក្ខជនប្រឡងត្រូវបានតម្រូវឲ្យពាក់សំបកឡាំងនៅលើក្បាល ដោយចោះត្រឹមមុខប៉ុណ្ណោះ។ ការធ្វើបែបនេះ គឺក្នុងគោលបំណងទប់ស្កាត់ការលួចចម្លងគ្នាក្នុងចំណោមបេក្ខជន។
លោក M.B. Satish ដែលមន្ត្រីរដ្ឋបាលម្នាក់របស់សាកលវិទ្យាល័យ បានបញ្ជាក់ក្នុងបទសម្ភាសមួយជាមួយ BBC ថា សាលាសម្រេចឃើញមធ្យោបាយបែបនេះ ដោយយកតាមមតិយោបល់របស់គ្រូបង្រៀនម៉ិកស៊ិកម្នាក់ ដែលបានណែនាំកាលពីខែកញ្ញាកន្លងមក លើការទប់ស្កាត់ការលួចចម្លងគ្នានាពេលប្រឡង។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ការពាក់សំបកឡាំងនោះ មិនមែនជាលក្ខខណ្ឌតម្រូវនោះឡើយ ប៉ុន្តែយោងតាមការស្ម័គ្រចិត្តរបស់បេក្ខជន។ «បេក្ខជនខ្លះ ថែមទាំងយកឡាំងមកដោយខ្លួនឯង។ យើងមិនតម្រូវ ឬគម្រាមអ្វីឡើយ។ នៅលើរូបថត អ្នកក៏អាចឃើញអ្នកខ្លះ អត់ពាក់ឡាំងផងដែរ ហើយអ្នកខ្លះទៀតពាក់ត្រឹមតែពី១៥ ទៅ២០នាទីប៉ុណ្ណោះ»។
ក្រោយរូបថតត្រូវបានចែកចាយពេញបណ្តាញសង្គម អាជ្ញាធរតំបន់ បានទាក់ទងទៅកាន់សាកលវិទ្យាល័យ និងគ្រូផ្ទាល់ ដើម្បីសុំការបកស្រាយ ខណៈតំណាងរាស្ត្រម្នាក់ បានចោទថា សាកលវិទ្យាល័យបានអនុវត្តទង្វើមិនមែនជាមនុស្សសម្រាប់បេក្ខជន ហើយថ្នាក់ដឹកនាំសាលាគួរតែទទួលរងការពិន័យដើម្បីកុំឲ្យធ្វើបែបនេះទៀតនាថ្ងៃក្រោយ។
ក្រោយការរិះគន់ ភាគីសាកលវិទ្យាល័យបានពន្យល់ទៅកាន់អាជ្ញាធរ និងបានសុំទោសជាសាធារណៈ ហើយអះអាងម្តងហើយ ម្តងទៀតថា ការពាក់សំបកឡាំង មិនមែនជាគោលការណ៍កំណត់ឡើយ ប៉ុន្តែអ្វីៗសុទ្ធតែកើតចេញពីការព្រមព្រៀងពីសំណាក់បេក្ខជន និងអាណាព្យាបាលរបស់ពួកគេ។ ក្នុងចំណោមបេក្ខជន៧២នាក់ មាន៥៦នាក់បានពាក់ឡើងពេលប្រឡង ប៉ុន្តែមិនបានពេញម៉ោងនោះឡើយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អប់រំ
ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម