ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន សម្រេច​ដក​ថ្លៃ​សំរាម​ចេញពី​វិក្កយបត្រ​អគ្គិសនី នៅ​ឆ្នាំ​២០២០
23, Oct 2019 , 10:12 am        
រូបភាព
ភ្នំពេញ​៖ ថ្លៃ​សេវា​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ិន​ទ្រី នឹងត្រូវ​ដកចេញ​ពី​វិក្កយបត្រ​របស់​អគ្គីសនី​កម្ពុជា​(EDC) ចាប់ពី​ថ្ងៃទី​១​មករា ឆ្នាំ​២០២០​តទៅ​។  ការដក​ថ្លៃ​ប្រមូល​សំរាម​លើ​វិក្កយបត្រ​EDC​នេះ  គឺជា​សេចក្តីសម្រេច​របស់ សម្តេច ហ៊ុន សែន  ដែល​បាន​ក្តាប់​នូវ​ទុក​លំបាក​របស់​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​នៃ​បញ្ហា​សំរាម​សព្វថ្ងៃនេះ​។


 
សម្តេច ហ៊ុន សែន នា​យប់​ថ្ងៃទី​២២ តុលា បាន​សរស​សេរ​លើ​ហ្វេ​ស​ប៊ុ​កថា ថ្វី​ដ្បិត​ដក​ថ្លៃ​សេវា​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ិន​ទ្រី ចេញពី​វិក្កយបត្រ​អគ្គិសនី​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ​រដ្ឋាភិបាល​នឹង​ប្រើប្រាស់​យន្តការ​ថ្មី​ក្នុង​ការយកថ្លៃ​សេវា​ប្រមូល​សំរាម ដែល​ស្ថិតនៅលើ​ការសម្រេច​របស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ សម្តេច​បាន​មានប្រសាសន៍​ដូច្នេះ​៖« កិច្ចការ​នៃ​យន្តការ​ផ្សេង​[​ថ្មី​]​ក្នុង​ការយកថ្លៃ​សេវា​ប្រមូល​សំរាម​ទៅ​ថ្ងៃមុខ​…​ខ្ញុំ​បានប្រគល់ ជូន លោក អូន ព័ន្ធមុនីរ័ត្ន ធ្វើការ​ប្រជុំ និង​ដោះស្រាយ​»​។ 
 
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ នៅ​ព្រឹក​ថ្ងៃទី​២២ តុលា សម្តេច​ហ៊ុន សែន បាន​វាយតម្លៃថា ក្រុមហ៊ុន​ស៊ិន​ទ្រី​តែមួយ​ពិតជា​មិនអាច​ដោះស្រាយ​បញ្ហា​សំរាម​នៅ​រាជធានី​ភ្នំពេញ​បានឡើយ​។ សម្តេច​បានលើកឡើង​ពី​វិធីសាស្ត្រ​ដែល​ទៅមុខ និង​មិនអាច​ស៊ិន​ទ្រី​ខាតបង់​។ សម្តេច​បញ្ជាក់ថា​៖ «​រដ្ឋ​ត្រូវយក​ក្រុមហ៊ុន​នោះ [​ស៊ិន​ទ្រី​] មកវិញ​សិន ទាំង​បុគ្គលិក សម្ភារ រថយន្ត​... ហើយ​រៀបចំ​តំបន់​ឲ្យ​ដាក់​ដេញថ្លៃ​»៕
 
 

Tag:
 សំរាម​
 EDC
© រក្សាសិទ្ធិដោយ thmeythmey.com