កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ PSG, Spurs និង Man City សុទ្ធតែ​រកបាន​៥​គ្រាប់ រីឯ Real ស្គាល់​ជ័យជម្នះ​លើកដំបូង​
23, Oct 2019 , 11:53 am        
រូបភាព
រូបភាព៖-ផេកហ្វេសប៊ុករបស់-UEFA-Champions-Leageu
រូបភាព៖-ផេកហ្វេសប៊ុករបស់-UEFA-Champions-Leageu
Paris Saint-Germain​     Tottenham Hotspur និង Manchester City សុទ្ធតែ​រកបាន​ជ័យជម្នះ​ជាមួយ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​៥​គ្រាប់​រៀងខ្លួន នា​ការប្រកួត​ពានរង្វាន់ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ នៅ​រាត្រី​ថ្ងៃទី​២២ ខែតុលា​។ Real Madrid ស្គាល់​ជ័យជម្នះ​លើកដំបូង​ក្នុងការ​ប្រកួត​៣​លើក តាមរយៈ​ការយក​ឈ្នះ Galatasaray ១-០​។​



PSG បាន​យកឈ្នះ Club Brugge ៥-០ ក្នុងជំនួប​ពូ​ល A ដោយ​ក្នុងនោះ​ខ្សែប្រយុទ្ធ Kylian Mbappe រកបាន​៣​គ្រាប់​ម្នាក់ឯង (hat-trick) និង​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Mauro Icardi សម្រេចបាន​២​គ្រាប់​។ នេះ​ជា​ជ័យជម្នះ​លើក​ទី​៣ របស់​ក្រុម​យក្ស​បារាំង ដោយ​ទទួលបាន​៩​ពិន្ទុ​ពេញ​ដើម្បី​រក្សា​កំពូល​តារាង​ពូ​ល A ដដែល​។​



Club Brugge ដែលមាន​២​ពិន្ទុ​ដដែល​បាន​ធ្លាក់​ទៅ​លេខ​រៀង​ទី​៣​វិញ បន្ទាប់ពី Real Madrid ហក់​ទៅ​លេខ​២ តាមរយៈ​ការយក​ឈ្នះ Galatasaray ១-០ និង​ជា​ជ័យជម្នះ​លើកដំបូង​របស់ខ្លួន​។ ក្រុម​រហស្សនាម​ស្តេច​សរ​កបាន​៤​ពិន្ទុ​ពី​ការប្រកួត​៣​លើក ខណៈដែល Galatasaray នៅ​បាត​តារាង​មាន​១​ពិន្ទុ​។​

​សម្រាប់​ពូ​ល B វិញ Tottenham Hotspur ក៏​ទើប​ស្គាល់​ឈ្នះ​ជា​លើកដំបូង​ផងដែរ​ចំណោម​ការប្រកួត​៣​លើកចុងក្រោយ​។ ជ័យជម្នះ​លើកដំបូង​តែ Spurs រកបាន​ដល់​ទៅ​៥​គ្រាប់ និង​បិទ​មិន​ឲ្យ​គូប្រជែង FK Crvena Zvezda ស៊ុត​ទី​ខ្លួន​ឡើយ​។



៥​គ្រាប់​របស់​ក្រុម​មាន់​ខ្នាយ​មាស​ធ្វើបាន​ដោយ ខ្សែប្រយុទ្ធ​អង់គ្លេស Harry Kane ២​គ្រាប់ ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Heung-Min Son ២​គ្រាប់ និង​ខ្សែបម្រើ​អា​ហ្ស​ង់​ទីន Erik Lamela ១​គ្រាប់​។ Spurs រកបាន​៤​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​២ ហើយ FK Crvena Zvezda នៅ​លេខ​៥ មាន​៣​ពិន្ទុ​។​

Bayern Munich នៅ​រក្សា​ចំណាត់ថ្នាក់​កំពូល​តារាង​ពូ​ល B ដដែល​ដោយ​រកបាន​៩​ពិន្ទុ​ពេញ ក្រោយ​បន្ត​ជ័យជម្នះ​របស់ខ្លួន​លើ​ក្រុម Olympiacos ក្នុង​លទ្ធផល ៣-២ នា​ការប្រកួត​លើក​ទី​៣​។ Olympiacos រកបាន​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ ស្ថិតនៅ​បាត​តារាង​ពូ​ល B ដោយ​រក​បានតែ​១​ពិន្ទុ​។​

​ក្រៅពី PSG និង Spurs ក្រុម​ពី​លី​គ​កំពូល​អង់គ្លេស Man City ក៏​អាច​រកបាន​៥​គ្រាប់​ផងដែរ ក្នុង​ជ័យ​ន្នះ​លើ​ក្រុម Atalanta ដោយ​លទ្ធផល ៥-១ ក្នុងជំនួប​សន្សំ​ពិន្ទុ​ពូ​ល C​។
៥​គ្រាប់​របស់​ក្រុម​មេឃ​ខៀវ​ជា​គ្រាប់​បាល់​វាយបក​តាម​ឈ្នះ ក្រោយ​ការនាំ​មុខមុន​របស់​ក្រុម​ពី​លី​គ​កំពូល​អ៊ីតាលី​ដែល​សម្រេច​ទី​បាន​ដោយ​កីឡាករ Ruslan Malinovsky នៅ​នាទី​២៨​។ យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ Raheem Sterling អាចធ្វើ​បាន​៣​គ្រាប់ (hat-trick) នៅ​តង់​ទី​២ បន្ទាប់ពី​ខ្សែប្រយុទ្ធ​ឆ្នើម Sergio Aguero រកបាន​គ្រាប់​តាម​ស្មើ និង​គ្រាប់​បាល់​នាំមុខ​នៅ​នាទី ៣៤ និង​៣៨​នៃ​វគ្គ​ទី​១​។​



​ឆ្លងកាត់​ការប្រកួត​៣​លើក Man City រកបាន​៩​ពិន្ទុ​ពេញ ឈរ​កំពូល​តារាង​ពូ​ល C តាម​ពីក្រោយ​ដោយ Shakhtar Donetsk មាន​៤​ពិន្ទុ និង Dinamo Zagreb មាន​៤​ពិន្ទុ​ដូចគ្នា ពោលគឺ​ក្រោយ​ក្រុម​ទាំងពីរ​នេះ​ប្រកួត​ស្មើគ្នា ២-២ រួចមក​។ Atalanta នៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​នៅឡើយ​។​

​ខាងក្រោម​ជា​លទ្ធផល​ការប្រកួត​ទាំង​៨​គូ​នៅ Champions Leageu នៅ​យប់​ថ្ងៃទី​២២ ខែតុលា​ឆ្នាំ​២០១៩៖



Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com