ជាតិ
ប្រតិភូ​យុ​ជនកម្ពុជា​២៩​រូប​នឹង​បង្ហាញ​កិត្យានុភាព​កម្ពុជា​ទៅកាន់​យុវជន​១០​ប្រទេស​ផ្សេងទៀត​
24, Oct 2019 , 11:20 am        
រូបភាព
​ភ្នំពេញ​៖ កាលពី​យប់​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៩​កន្លងមក ប្រតិភូ​យុវជន​កម្ពុជា​២៩​រូប​បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ដែល​ហៅ​កាន់​ថា (SSEAYP) លើក​ទី​៤៦​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ លោកស្រី ស្រូ​យ សុជាតិ អគ្គនាយក​យុវជន​នៃ​ក្រសួង​អប់រំ ដែល​បាន​ចូលរួម​ជូន​ដំណើរ​ប្រតិភូ​យុវជន​កម្ពុជា​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com ថា  គុណភាព សមត្ថភាព​យុវជន​កម្ពុជា​កាន់តែ​ប្រសើរឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ប្រតិភូ​យុ​ជនកម្ពុជា​២៩​រូប​នឹង​បង្ហាញ​កិត្យានុភាព​កម្ពុជា​ទៅកាន់​យុវជន​១០​ប្រទេស​ផ្សេងទៀត​។ ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​ខ្លី​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com និង​លោកស្រី ស្រូ​យ សុជាតិ អគ្គនាយក​យុវជន​នៃ​ក្រសួង​អប់រំ ដូចតទៅ​៖

 
 

© រក្សាសិទ្ធិដោយ thmeythmey.com