ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
«​កោះ​សាមសិប​»​អេកូ​ទេស​ចរណ៍​ថ្មី​នៅ​ក្រចេះ ប្រៀបបាន​ដូច​«​គ្រាប់ពេជ្រ​»​នៃ​ទន្លេមេគង្គ​?
24, Oct 2019 , 2:45 pm        
រូបភាព
​ភ្នំពេញ​៖«​កោះ​សាមសិប​»​ជា​សហគមន៍​អេកូ​ទេសចរណ៍​ថ្មី​មួយ នៅតាម​បណ្ដោយ​ដង​ទន្លេមេគង្គ ជាប់​ព្រំ​ប្រ​ទ​ល់​ខេត្តក្រចេះ​និង​ស្ទឹងត្រែង ដែល​ទើប​បង្កើតបាន​ជាង​មួយឆ្នាំ​ប៉ុណ្ណោះ​។ លោក ជា ថុង សា្ថ​ប​និក​ក្រុមហ៊ុន​ទេសចរណ៍ Vana Adventure Travel ដែល​បាន​ទៅដល់​ទីនោះ បាន​ប្រដូច​«​សហគមន៍​ទេសចរណ៍​កោះ​សាមសិប​»​នេះ ទៅនឹង​គ្រាប់ពេជ្រ​នៃ​ទន្លេមេគង្គ ដែល​គ្របដណ្ដប់​ដោយ​ព្រៃឈើ​, មច្ឆា​ជាតិ និង​សត្វ​ស្លាប​កម្រ ព្រមទាំង​មាន​វាល​ខ្សាច់​សក្បុស​ផងដែរ​។ អ្នកទេសចរ​ទៅ​កម្សា​ន្ត​នៅ​សហគមន៍​កោះ​សាមសិប ដែល​ស្ថិតនៅក្នុង​ឃុំ​អូរ​គៀង ស្រុក​សំបូរ ខេត្តក្រចេះ​នេះ អាច​ជិះទូក​មើល​ថ្ងៃ​រះ​និង​ថ្ងៃ​ហៀ​ប​លិច​ដ៏​ស្រស់ស្អាត​, គយគន់​ព្រៃ​លិច​ទឹក សត្វ​ស្លាប និង​ប្រភេទ​ត្រី​កម្រ​, បោះតង់​ស្នាក់​នៅលើ​កោះ ស្រូបយក​ជំនោរ​ខ្យល់​ត្រជាក់​នៃ​ទន្លេមេគង្គ​ជាដើម​។​

 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ ខាងក្រោម​នេះ​៖


​ក្រៅពី​តំបន់​ទន្លេមេគង្គ​នេះ លោក ជា ថុង បាន​ឲ្យ​ផងដែរ​ថា មាន​តំបន់​សមុទ្រ តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​ជួរ​ភ្នំ​ដងរ៉ែក ដែល​ពោរពេញ​ទៅដោយ​សក្តានុពល​ទេសចរណ៍​បែប​ធម្មជាតិ និង​ដំណើរ​ផ្សងព្រេង​ក្នុងព្រៃ​ភ្នំ ដោយ​ពុំ​សូ​វា​មាន​ភ្ញៀវទេសចរ​បាន​ស្គាល់​និង​ទៅដល់ ព្រោះ​មិនទាន់មាន​អ្នករៀបចំ​បាន​ស្រួលបួល និង​ចំណាយ​ថ្លៃ​សេវា​រៀបចំ​ដំណើរ​ទេសចរណ៍​បែបនេះ​អស់​ច្រើន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com