កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ឈ្នះ Ajax ១-០ Lampard ថា លោក​ជា​អ្នកចាត់ការ​ឆ្នើម​របស់ Chelsea
24, Oct 2019 , 3:55 pm        
រូបភាព
​អ្នកចាត់ការ​ក្រុម Chelsea លោក Frank Lampard បាន​សាទរ​ចំពោះ​ជ័យជម្នះ ១-០ របស់​កូនក្រុម​លោក លើ​ក្រុ​ម្ចាស់ផ្ទះ Ajax ក្នុងការ​ប្រកួត​ពានរ​ង្វាន់ UEFA Champions League នៅ​យប់​ថ្ងៃទី​២៣ ខែតុលា​។ Lampard ក៏បាន​ចាត់ទុក​ជ័យជម្នះ​នេះ​គឺ​ក្នុងនាម​លោក​ជា​អ្នកចាត់ការ​ឆ្នើម​របស់​ក្រុម​តោ​ខៀវ​ផងដែរ​។​



Lampard បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ជាមួយ​ការដឹកនាំ​របស់​លោកតា​មរយៈ​ការផ្លាស់ប្តូរ​កីឡាករ​នៅឯ​កីឡដ្ឋាន Johan Cruyff Arena រហូត​សម្រេចបាន​គ្រាប់​បាល់​ជ័យជម្នះ​។ ខ្សែបម្រើ Christian Pulisic ដែល​ប្តូរ​ចូល​ជំនួស Willian នៅ​នាទី​៦៦ បាន​បង្កើត​ឱកាស​ដោយ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម Michy Batshuayi ដែល​ប្តូរ​ជំនួស Tammy Abraham នៅ​នាទី​៧១ ដើម្បី​ស៊ុត​បញ្ចូល​ទី Ajax មុន​បញ្ចប់​ការប្រកួត​៤​នាទី​។​

​ការទទួលបាន​៣​ពិន្ទុ​បន្ថែម​នេះ បានធ្វើ​ឲ្យ Chelsea រកបាន​ពិន្ទុសរុប​ពី​ការប្រកួត​៣​លើក ចំនួន​៦​ពិន្ទុ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ ពូ​ល H ខណៈដែល Ajax ឈរ​កំពូល​តារាង​មាន​៦​ព​ន្ទុ​ដូចគ្នា ប៉ុន្តែ​ស៊ីសង​គ្រាប់​ល្អ​ជាង​។​



Valencia ដែល​ស្មើ​ជាមួយ Lille ដោយ​លទ្ធផល ១-១ រកបាន​៤​ពិន្ទុ ក្នុងការ​ប្រកួត​៣​លើក ឈរ​លេខ​រៀង​ទី​៣ ពូ​ល B​។ Lille មាន​១​ពិន្ទុ​ប៉ុណ្ណោះ​នៅ​បាត​តារាង​។​

Lampard វ័យ​៤១​ឆ្នាំ បាន​ឡើងទៅ​ជំនួស​តំណែង​លោក Maurizio Sarri ក្នុង​រដូវ​កាល​ដំបូង​ដ៏​លំបាក ដ្បិត​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៍​មួយ​នេះ​បាន​លក់​កីឡាករ​ឆ្នើម​របស់ខ្លួន Eden Hazard និង​ត្រូវ​ហាម​មិន​ឲ្យ​ទិញ​កីឡាករ​ថ្មី​ចូល​ថែមទៀត​។ ប៉ុន្តែ អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នៅតែ​ដឹកនាំ​បានល្អ​ដោយ​ជួយ Chelsea ឈ្នះ​៦​ប្រកួត​ជាប់​គ្នា ចំណោម​ការប្រកួត​ទាំងអស់​រដូវ​កាល​នេះ​។​

​អតីត​គ្រូ Derby County រូបនេះ ប្រាប់​ទូរទស្សន៍ BT Sport ថា​៖«​នេះ​ជា​ជ័យជម្នះ​ដ៏​ល្អ​បំផុត​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់ ខ្ញុំ​ដឹងថា​ការប្រកួត​នេះ​វា​លំបាក​ប៉ុណ្ណា​។ ការលេង​ដើម្បី​ឈ្នះ​ពួកគេ (Ajax) មានន័យថា​យើង​ពិតជា​ឈរ​នៅ​កម្រិត​ខ្ពស់​មួយ​។ ខ្ញុំ​ពិតជា​មាន​មោទកភាព​ចំពោះ​ការលេង​របស់​កូនក្រុម​ខ្ញុំ​នេះ​ណាស់​»​។​

​ខាងក្រោម​ជា​លទ្ធផល​ការប្រកួត​ទាំង​៨​គូ​នៅ Champions Leageu នៅ​យប់​ថ្ងៃទី​២២ ខែតុលា​ឆ្នាំ​២០១៩៖




Tag:
 UEFA Champions League
  Chelsea
  Frank Lampard
© រក្សាសិទ្ធិដោយ thmeythmey.com