ជាតិ
កម្ពុជា នៅតែ​បន្ត​មាន​ភ្លៀង ចាប់ពី​ចុងខែ​តុលា​នេះ
25, Oct 2019 , 7:19 am        
រូបភាព
រូបពីក្រសួងធនធានទឹក
រូបពីក្រសួងធនធានទឹក
​ភ្នំពេញ​៖ ជ្រលង​នៃ​សម្ពាធ​ខ្ពស់ ខ្សោយ​ពី​ប្រទេស​ចិន កំពុង​គ្របដណ្ដប់​មកលើ​កម្ពុជា​។ នេះ​បើតាម​ការ​ព្យាករ​អាកាសធាតុ​ប្រចាំ​សប្ដាហ៍​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​រាប់​ចាប់ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​៣១​ខែតុលា​។​



​បាតុភូត​ខាងលើនេះ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​តិច​ទៅ​មធ្យម នៅ​ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង រាជធានី​ភ្នំពេញ និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​។

​រីឯ​ខេត្តឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ រតនគិរី និង​ខេត្តមណ្ឌលគិរី អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​តិច ចាប់ពី​ថ្ងៃទី​២៨​ដល់​ថ្ងៃទី​៣១ ខែតុលា​។

​ជាមួយគ្នានេះ ក្រសួង បាន​អំពាវនាវ​ដល់​សាធារណជន​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​កើតមាន ជាពិសេស​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគ​ខាងក្រោម​៕

Tag:
 ឧតុនិយម​
  អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com