កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ឲ្យ​ចិន​រៀប Club World Cup 2021 ដោយ​រំពឹង​រកចំណូលបាន​៥០​ពាន់​លាន​ដុល្លារ​
25, Oct 2019 , 8:29 am        
រូបភាព
​ចិន ទទួលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ពានរង្វាន់ Club World Cup ដែល​កើន​ក្រុម​ចូលរួម​ពី​៨ ដល់​២៤​ក្រុម​ជា​លើកដំបូង​នៅ​ឆ្នាំ​២០២១​។ លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ប្រាប់​អ្នកយកព័ត៌មាន​ដូច្នេះ​នៅក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ក្នុង​ក្រុង​សៀង​ហៃ នា​ថ្ងៃទី​២៤ ខែតុលា​នេះ​។ FIFA ជឿជាក់ថា Club World Cup ដែល​រៀបចំ​ដោយ​ចិន នឹង​រកចំណូលបាន​៥០​ពាន់​លាន​ដុល្លារ​អាមេរិក​។​



អត្ថបទទាក់ទង

«​នេះ​ជាការ​សម្រេច​ចិត្តជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​កីឡាបាល់ទាត់​។ លោក Infantino និយាយ​បែបនេះ ក្រោយ​សម្រេចចិត្ត​ជ្រើស​រើសយក​ចិន​សម្រាប់​ការប្រកួតប្រជែង Club World Cup ស្តង់ដា​ថ្មី​នេះ​។​

​មេ FIFA ថែមទាំង​អះអាង​ទៀតថា Club World Cup ថ្មី​នេះ បង្ហាញ​ពី​ការរីកលូតលាស់​នៃ​វិស័យ​កីឡាបាល់ទាត់​ចិន ដែល​ជំរុញ​ឲ្យ​ប្រទេស​អាស៊ី​មួយ​នេះ​នាំមុខគេ​ក្នុងការ​ឈានទៅ​ដឹកនាំ​ព្រឹត្តិការណ៍ World Cup នាពេលខាងមុខ​ដ៏​ខ្លី​។​



​សម្រាប់​ពេលវេលា​ប្រកួត​វិញ លោក Infantino ប្រាប់ថា​នឹង​ប្រព្រឹត្តទៅ​នៅ​ចន្លោះ​ខែមិថុនា ដល់​ខែកក្កដា ក្នុង​ឆ្នាំ​នោះ​។ បើ​ទោះ​មិនបាន​ផ្តល់ព័ត៌មាន​ច្បាស់ការ​ពី​ចំណ​យ​ន​ក្រុម​តាម​បណ្តា​ទ្វីប​ចូលរួម​នៅឡើយ ប៉ុន្តែ​លោក​ថា​នឹងមាន​ក្រុម​ចំនួន​៨ មកពី​អឺរ៉ុប មួយក្រុម​របស់​ម្ចាស់ផ្ទះ អូ​សេ​អា​នីមួយ​ក្រុម និង​៣​ទៀត​មកពី​លី​គ​នៃ​ទ្វីប​ផ្សេងទៀត​។​

​ប្រធាន FIFA សញ្ជាតិ​ស្វ៊ី​សរូប​នេះ រំពឹងថា Club World Cup ស្តង់ដា​ថ្មី​របស់លោក អាច​រកចំណូលបាន​ដល់​ទៅ ៥០​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ ដ្បិត​មាន​ក្រុម​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក​ដែល​សម្បូរ​ទៅដោយ Super Stars បង្ហាញខ្លួន​នៅលើ​ទឹកដី​ចិន​។ ប្រភព​មួយ ក៏បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែរ​ថា​តួលេខ​នេះ​គួរ​ឲ្យ​ទុកចិត្ត​បំផុត​។​
​កម្មវិធី Club World Cup បច្ចុប្បន្ន មាន​ចំនួន​៨​ក្រុម ក្នុងនោះ​រួមទាំង​ម្ចាស់​ពាន UEFA Champions League ផង​។ កាតា​នឹងធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០១៩​នេះ និង​ឆ្នាំ ២០២០៕

Tag:
 Club World Cup
  FIFA
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com