ជាតិ
សម្តេច ហ៊ុន សែន​៖ ភូមិ​ទាំងអស់​នឹងមាន​អគ្គិសនី​រដ្ឋ​ប្រើប្រាស់​
25, Oct 2019 , 9:20 am        
រូបភាព
បណ្តាញ​អគ្គិសនី​រដ្ឋ​ដែល​ស្ថិតនៅ​ក្នុងភូមិ​ក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ រូបថត អ៊ឹង ចំរើន​
បណ្តាញ​អគ្គិសនី​រដ្ឋ​ដែល​ស្ថិតនៅ​ក្នុងភូមិ​ក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ រូបថត អ៊ឹង ចំរើន​
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​នា​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា នេះ ថា រដ្ឋាភិបាល​បន្ត​ខិតខំ​ដើម្បី​ឲ្យ​បណ្តា​ភូមិ​ទាំងអស់​នៅ​កម្ពុជា មាន​អគ្គិសនី​ពី​បណ្តាញ​រដ្ឋ​ប្រើប្រាស់​ជាមួយនឹង​តម្លៃ​ទាប​ដូចគ្នា​។​



​បើតាម​ប្រមុខ​រដ្ឋាភិបាល បច្ចុប្បន្ន ភូមិ​ចំនួន​៩២​ភាគរយ​ក្នុងចំណោម​ភូមិ​សរុប​ចំនួន​១៤ ១៦៨​ភូមិ​នៅ​កម្ពុជា មាន​អគ្គិសនី​ប្រើប្រាស់​ដែល​ត​ភ្ជាប់​ពី​បណ្តាញ​រដ្ឋ ដែលមាន​តម្លៃ​ដូចគ្នា​។ សម្តេច​បានបញ្ជាក់​ពី​គោលការណ៍​អគ្គិសនី​ដើម្បី​ពង្រីក​អគ្គិសនី​ថា រដ្ឋ​នឹងមិន​កាត់​យក​ភាគលាភ​ពី​អគ្គិសនី​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​២០២០ ដល់​២០២៥​ឡើយ​។​

​ករណីនេះ​ត្រូវបាន​សម្តេច​ពន្យល់​លម្អិត​ថា រដ្ឋាភិបាល​ចង់​ឲ្យ​អគ្គិសនី​កម្ពុជា មាន​ថវិកា​បន្ថែម​ដើម្បី​បង្កើតជា​ទុន​ក្នុងការ​ពង្រីក​បណ្តាញ​អគ្គិសនី​រដ្ឋ​ទៅដល់​ភូមិ​ចំនួន​៨​ភាគរយ​ទៀត​ដែល​នៅ​សេសសល់​៕



Tag:
 អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com