ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញកសិកម្ម៖ ដាំបន្លែលើធ្នើរ ធ្វើឲ្យដំណាំមិនជាំទឹក និងចៀសវាងសត្វបំផ្លាញ
× ភ្នំពេញ៖ របៀបដាំដំណាំរបស់កសិករ មានលក្ខណៈផ្សេងៗពីគ្នា កសិករខ្លះដាំផ្ទាល់នឹងដី, ខ្លះដាំលើរាន ឬធ្នើរ និងខ្លះទៀតដាំបន្លែលើទឹក (Hydroponics) ជាដើម។ ចំពោះការដាំបន្លែលើរាន និងធ្នើរ វាក៏ផ្ដល់គុណប្រយោជន៏ច្រើនដែរ។
អ្នកជំនាញកសិកម្ម លោក យ៉ង សាំងកុមារ ប្រាប់ពីគុណប្រយោជន៍នៃការដាំដំណាំលើរាន ឬធ្នើរថា របៀបដាំបន្លែនេះ វាជួយឲ្យបន្លែមិនជាំទឹក និងចៀសផុតសត្វបំផ្លាញ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្មដូចតទៅ៖
បន្លែដែលអាចដាំលើរាន ឬលើធ្នើរបាន គឺពពួកបន្លែស្លឹកដូចជា ជី ស្ពៃ និងសាឡាដជាដើម។ វិធីដាំបែបនេះ បានផ្ដល់ទិន្នផលខ្ពស់ គុណភាពល្អ និងចៀសផុតការបំផ្លាញពីសត្វល្អិតក្នុងដី ជាពិសេស មិនប្រឈមនឹងបញ្ហាលិចទឹកនៅរដូវវស្សា។ បន្ថែមលើនេះ កសិករ គួរជ្រើសរើសដី ដែលសមស្របសម្រាប់ដំណាំផងដែរ។ បើតាមអ្នកជំនាញកសិកម្ម លោក យ៉ង សាំងកុមារ កសិករគួរជ្រើសយកដីមិនស្អិតពេក មិនផុសពេក និងប្រើជីកំបុស្ដិ៍ដែលពុកកាច់ល្អ លាយជាមួយជីធម្មជាតិ យកមកដាំ៕
Tag:
កសិកម្ម
ដាំ
បន្លែ
រាន
ធ្នើរ
© រក្សាសិទ្ធិដោយ thmeythmey.com