បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សន្និសីទ​វេជ្ជសាស្ដ្រ​ប្រចាំឆ្នាំ​របស់​ពេទ្យ​កុមារ​អង្គរ​ផ្តល់​ចំណេះដឹង​ថ្មីៗ​លើ​ការវិវត្តន៍​ជំងឺ​របស់​កុមារ​
27, Oct 2019 , 3:59 pm        
រូបភាព
 សៀមរាប​៖ ក្រៅពី​ព្យាបាល​កុមារ​ដោយ​ឥតគិតថ្លៃ​ហើយ​នោះ មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ដើរតួ​សំខាន់​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​គ្រូពេទ្យ​កម្ពុជា​។ មន្ទីរពេទ្យ​នេះ​បានរៀបចំ​សន្និសីទ​វេជ្ជសាស្ដ្រ​ប្រចាំឆ្នាំ​ដែលមាន​ប្រធានបទ​ថ្មីៗ​ទាក់ទង​នឹង​ការវិវត្តន៍​ជំងឺ​កុមារ​។ ប្រធានបទ​សម្រាប់​សន្និសីទ​វេជ្ជសាស្ដ្រ​ឆ្នាំ​ទី​៣​នេះ គឺ​ទាក់ទង​នឹង​ជំងឺ​តំបន់​ត្រូ​ពិ​កលើ​កុមារ ដែល​កំពុងមាន​ការវិវត្ត​ន៍​គួរឱ្យកត់សម្គាល់ ក្នុងនោះ​រួមមាន​ជំងឺគ្រុនឈាម គ្រុនចាញ់​។​ល​។ 
 
​សន្និសីទ​មាន​គោលបំណង​ចែករំលែក​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង​កុមារ ពិសេស​ប្រភេទ​ជំងឺ​ដែល​ជួបប្រទះ​ញឹកញាប់ ករណី​ជំងឺ​កម្រ និង​ជំងឺ​ប្រឈម​ខ្លាំង​។ បន្ថែម​ពីនេះ ក៏មាន​បំណង​ចែករំលែក​ចំណេះដឹង ជំនាញ និង​សមត្ថភាព​របស់​គ្រូពេទ្យ​លើ​ការធ្វើ​រោគវិនិច្ឆ័យ​លើ​ជំងឺ​កុមារ​ផងដែរ​។ នេះ​បើតាម​លោក ងួន ចាន់​ភក្ត្រា​។​
 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​វេជ្ជ​. ងួន ចាន់​ភក្ដ្រា ប្រធាន​មន្ទីរពេទ្យ​កុមារ​អង្គរ ដូចតទៅ​

 
 







Tag:
 សន្និសីទ​វេជ្ជសាស្ដ្រ​
  មន្ទីរពេទ្យ​កុមារ​អង្គរ​
  លោក​វេជ្ជ​. ងួន ចាន់​ភក្ដ្រា​
© រក្សាសិទ្ធិដោយ thmeythmey.com