ជាតិ
សង្គមជាតិ
ជាងចម្លាក់​អាយុ​២៧​ឆ្នាំ ឆ្លាក់​រូប​ហនុមាន​ពី​ឈើ​ដ៏​រស់​រវើក​
27, Oct 2019 , 4:37 pm        
រូបភាព
​សៀមរាប​៖ យុវជន ហឿង ខាន់ ជាជាង​ចម្លាក់​ឈើ​ម្នាក់​រស់នៅ​ខេត្តសៀមរាប​។ ខាន់ បាន​ឆ្លាក់​រូប​ហ​នុ​មា​ដៃ​៨ ដ៏​រស់​រវើក និង​មានការ​ទាក់ទាញ​។ ជាងចម្លាក់​វ័យក្មេង​រូបនេះ ប្រើពេល​ជិត​មួយខែ​ទើប​ឆ្លាក់​ចេញ​រូប​ហនុមាន​នេះ​បាន​។​

 
​ចម្លាក់​ហនុមាន​ច្នៃ​ពី​ឈើ​ធ្នង់​ដ៏​ស្រស់ស្អាត​មួយ ត្រូវបាន​យុវជន ហឿង ខាន់ ទើបនឹង​ឆ្លាក់​រួចរាល់​ជូន​អតិថិជន​របស់ខ្លួន​នៅ​ថ្ងៃទី​២៦ តុលា​។ ចម្លាក់​នេះ​បាន​ទាក់ទាញ​អ្នកធ្វើដំណើរ​ឱ្យ​ចោល​ភ្នែក​មើល ពេល​ជិះ​កាត់​តាម​មុខ​រោង​ជាង​របស់​យុវជន ខាន់​។​
 
 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ជាងចម្លាក់​ដែល​ច្នៃ​រូប​ហនុមាន​នេះ​ប្រាប់ថា រូបនេះ​មាន​កម្ពស់​៩០​សង់ទីម៉ែត្រ ដែល​ត្រូវ​ចំណាយពេល​២០​ថ្ងៃ​ទម្រាំ​ឆ្លាក់​រួចរាល់​។ លោក ខាន់ ប្រាប់ថា ការ​ឆ្លាក់​រូបនេះ​មានការ​លំបាក​ច្រើន ព្រោះ​មាន​ក្បាច់​ច្រើន​ដែល​ត្រូវ​ឱ្យមាន​ភាព​អត់ធ្មត់​ខ្លាំង​។ យុវជន​រូបនេះ​មិនសូវ​ធ្វើ​ចម្លាក់​នេះ​ច្រើន​ទេ គឺ​ធ្វើ​ពេល​មាន​ការបញ្ជាទិញ​ពី​អតិថិជន​តែប៉ុណ្ណោះ​។ 
 
​មាន​អាយុ​២៧​ឆ្នាំ ខាន់ បាន​ចេះ​ចម្លាក់​ឈើ​នេះ​ប្រមាណ​៥​ឆ្នាំ​មកហើយ និង​បាន​ចេញមក​ប្រកប​របរ​ដោយ​ខ្លួនឯង​រយៈពេល​៣​ឆ្នាំ​ហើយ​ដែរ​។ យុវជន​រូបនេះ​ប្រាប់ថា ចម្លាក់​ស្ទើរ​គ្រប់​ប្រភេទ​ដែល​ខ្លួន​អាច​ឆ្លា​ក់បាន អាស្រ័យ​តាម​ការចង់បាន​របស់​អតិថិជន​៕
 








Tag:
 ចម្លាក់​ឈើ​
  ហនុមាន​
  ហឿង ខាន់​
© រក្សាសិទ្ធិដោយ thmeythmey.com