ក្រុមហ៊ុន Realestate.com.kh កាលពីពេលថ្មីៗនេះ បានដាក់ឲ្យដំណើរការនូវមុខងារថ្មីចំនួនពីរ នៅលើកម្មវិធីទូរស័ព្ទរបស់ខ្លួន។ មុខងារថ្មីទាំងពីរនេះ អាចប្រើប្រាស់បាន ទាំងនៅលើគេហទំព័ររបស់ក្រុមហ៊ុន និងកម្មវិធីនៅលើទូរស័ព្ទដៃ។ ការបន្ថែមនូវមុខងារថ្មីនេះ គឺដើម្បីជួយបង្កើនភាពងាយស្រួលទៅដល់អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ទាំងអស់ ក្នុងការស្វែងរកអចលនទ្រព្យ។
ក្រុមហ៊ុន
Realestate.com.kh គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកទីផ្សារ សម្រាប់វិស័យអចលនទ្រព្យ។ ដើម្បីអាចគ្រប់គ្រងតំណែង ជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកទីផ្សារសម្រាប់វិស័យអចលនទ្រព្យ ដែលល្អជាងគេបំផុតនោះ ការខិតខំប្រឹងប្រែងនេះ គឺជាអាទិភាពចម្បងមួយរបស់ក្រុមហ៊ុន ក្នុងការបន្ដការអភិវឌ្ឍន៍ និងនាំយកមកនូវមុខងារថ្មីៗ ដើម្បីផ្ដល់ឲ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះ ចំពោះការស្វែងរកអចលនទ្រព្យ។
កម្មវិធីប្រើប្រាស់លើទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh អាចទាញយកបានតាមបណ្ដាញភ្ជាប់នេះ សម្រាប់ iOS និង Android ។
មុខងារថ្មីឈានមុខគេចំនួនពីរ ដែលបម្រើឲ្យទីផ្សារអចលនទ្រព្យ
មុខងារថ្មីពីរ ដែលទើបតែត្រូវបានបន្ថែមនៅលើកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh ក៏ដូចជាគេហទំព័ររបស់ក្រុមហ៊ុនដែរនោះ គឺ Direct Chat និង Home Finder។ ការបន្ថែមមុខងារថ្មីនេះ គឺជាកិច្ចខំប្រឹងប្រែងចុងក្រោយ របស់ក្រុមហ៊ុន Realestate.com.kh ក្នុងការជួយធ្វើឲ្យប្រសើរឡើង ចំពោះបទពិសោធន៍របស់អ្នកប្រើប្រាស់។
លោក Tom O'Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា ៖«យើងពិតជារំភើបខ្លាំងណាស់ សម្រាប់ការដាក់ឲ្យដំណើរការនៃមុខងារថ្មីទាំងពីរនេះ។ ខ្ញុំជឿជាក់ថាមុខងារថ្មីទាំងពីរនេះ នឹងផ្ដល់ឲ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីមួយ ចំពោះការស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ វាគឺជាអាទិភាពរបស់យើង ក្នុងការនាំមកនូវផលិតផល និងសេវាកម្មល្អៗ ទៅកាន់អតិថិជនរបស់យើង និងអ្នកស្វែងរកអចលនទ្រព្យទាំងអស់»។
មុខងារ Direct Chat
Direct Chat គឺជាមុខងារថ្មីមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចជជែក (chat) ឬចាប់ផ្ដើមសន្ទនា ជាមួយភ្នាក់ងារលក់ ឬជួលអចលនទ្រព្យ នៅលើកម្មវិធីទូរស័ព្ទ ឬគេហទំព័រដោយផ្ទាល់។ វាមានដំណើរការដូចគ្នា ជាមួយកម្មវិធី WhatsApp អញ្ចឹងដែរ។ អ្នកអាចចុះឈ្មោះជាអ្នកប្រើប្រាស់ធម្មតា ដើម្បីប្រើប្រាស់វាសម្រាប់ស្វែងរកអចលនទ្រព្យ ឬផ្ទះថ្មីរបស់អ្នក ឬអ្នកអាចចុះឈ្មោះ ជាភ្នាក់ងារអចលនទ្រព្យ ដើម្បីទំនាក់ទំនងផ្ទាល់ជាមួយអ្នកដែលកំពុងស្វែងរកអចលនទ្រព្យ។
ឧទាហរណ៍ អ្នកកំពុងស្វែងរកអចលនទ្រព្យ ដូចជាខុនដូ ផ្ទះល្វែង ឬការិយាល័យ ឥឡូវនេះអ្នកអាចទំនាក់ទំនងដោយផ្ទាល់ (chat) ទៅកាន់ភ្នាក់ងារណាមួយ ដែលបានផ្សព្វផ្សាយអចលនទ្រព្យ ដែលអ្នកចាប់អារម្មណ៍ជាងគេបំផុត។
អ្នកអាចសួរនាំព័ត៌មានបន្ថែមដែលអ្នកចង់ដឹង អំពីអចលនទ្រព្យទាំងអស់នោះ ហើយ ភ្នាក់ងារទាំងអស់នោះ ក៏អាចឆ្លើយតបមកអ្នកវិញភ្លាមៗផងដែរ។ អ្នកមិនចាំបាច់ហៅទូរស័ព្ទ ឬ ផ្ញើអ៊ីម៉ែល ដូចមុនទៀតទេ។ អ្វីទាំំងអស់អាចធ្វើទៅបានតាមរយៈការចុចប៊ូតុងមួយ ឬពីរនៅលើទូរស័ព្ទដៃរបស់អ្នក។
បន្ថែមពីនេះទៅទៀត មុខងារ Direct Chat ក៏មាននូវចំណុចពិសេសៗជាច្រើនទៀត ដែលជួយឲ្យការទំនាក់ទំនងរបស់អ្នកកាន់តែល្អប្រសើរឡើង។ នៅផ្នែកខាងលើនៃផ្ទាំងកញ្ចក់ទូរស័ព្ទរបស់អ្នក អនុញ្ញាតឲ្យអ្នកដឹងអំពីស្ថានការណ៍ (status) របស់អ្នកនៅម្ខាងទៀត ថាតើគេកំពុងតែប្រើប្រាស់កម្មវិធី នេះឬក៏អត់ (online or offline)។ ចំណុចពិសេសមួយទៀត គឺប្រសិនបើសាររបស់អ្នកត្រូវបានអាន នោះសញ្ញាគ្រីសពីរ នឹងលិចឡើងនៅក្បែរសាររបស់អ្នក។
ចំណុចដែលកាន់តែពិសេសបំផុតសម្រាប់មុខងារថ្មីមួយនេះ គឺ ការបកប្រែភាសាដោយស្វ័យប្រវត្ថិ (auto-translation)។ មុខងារនេះដំណើរការដូចគ្នាជាមួយកម្មវិធី WeChat ដែរ។ ប្រសិនបើអ្នកមានការបារម្ភ ពីភាពមិនស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាបរទេសនោះ ចូរកុំបារម្ភ មុខងារបកប្រែភាសាដោយស្វ័យប្រវត្ថិ អាចជួយអ្នកបាន។ មុខងារនេះ អនុញ្ញាតឲ្យអ្នកបកប្រែរវាងភាសា ខ្មែរ អង់គ្លេស និងចិន។
មុខងារ Home Finder
អ្នកអាចស្វែងរកឧបករណ៍ Home Finder នៅត្រង់ចំណុចក្រោមខាងស្ដាំដៃ នៃផ្ទាំងកុំព្យូទ័រ ឬ ផ្ទាំងទំព័រដើមនៃកម្មវិធីលើទូរស័ព្ទរបស់អ្នក។
មុខងារនេះ អនុញ្ញាតឲ្យអ្នកដែលកំពុងស្វែងរកអចលនទ្រព្យ អាចបំពេញនូវព័ត៌មានជាក់លាក់ ទៅតាមតម្រូវការរបស់ពួកគេ។ បន្ទាប់ពីពួកគេបំពេញទម្រង់រួចរាល់ហើយ នោះពួកគេនឹងត្រូវបានណែនាំឲ្យនូវភ្នាក់ងារល្អៗ ដែលអាចបំពេញនូវតម្រូវការរបស់ពួកគេបាន។ មុខងារនេះ ជួយបង្កើតភាពងាយស្រួលសម្រាប់អ្នកស្វែងរកអចលនទ្រព្យ ដែលមានគោលបំណងស្វែងរកភ្នាក់ងារដែលគួរឲ្យទុកចិត្តបាន ហើយដើម្បីធានាបានថា ពួកគេអាចមានឱកាសទៅពិនិត្យមើលអចលនទ្រព្យចុងក្រោយបំផុត ដែលកំពុងដាក់ផ្សព្វផ្សាយនៅលើទីផ្សារ។
ដើម្បីធ្វើឲ្យប្រាកដថាកម្មវិធីនេះ នៅតែបង្កភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់នោះ មុខងារនេះ អនុញ្ញាតឲ្យតែភ្នាក់ងារចំនួនបីប៉ុណ្ណោះ ចាប់យកឱកាសនេះ គឺសំដៅទៅលើទម្រង់ដែលអ្នកបានបំពេញ។ ឱកាសនេះនឹងបាត់ទៅវិញ នៅពេលមានភ្នាក់ងារចំនួនបីបានឆ្លើយតបទៅកាន់វា។
ដូច្នេះអ្នកប្រើប្រាស់កម្មវិធីយើងទាំងអស់ មិនចាំបាច់ចំណាយពេលវេលាខ្ជះខ្ជាយ ជាមួយភ្នាក់ងារជាច្រើនដទៃទៀតដែលព្យាយាមលក់ ឬជួលអចលនទ្រព្យរបស់ពួកគេនោះទេ។
ហេតុអ្វីបានជាអ្នកគួរទាញយកកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh?
កម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh គឺជាកម្មវិធីដែលមានប្រយោជន៍ និង ងាយស្រួលប្រើប្រាស់មួយ សម្រាប់ការស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់ទាំងអស់ អាចស្វែងរកនូវអចលនទ្រព្យគ្រប់ប្រភេទទាំងអស់នៅកម្ពុជាដោ យឥតគិតប្រាក់ ទាំំងការជួល និងទិញ ជាមួយអចលនទ្រព្យច្រើនជាង ១៥,០០០ កំពុងដាក់ផ្សាយនៅលើគេហទំព័រ Realestate.com.kh ដែលចំនួននេះ គឺច្រើនជាងកម្មវិធីដទៃផ្សេងទៀត។ លោកអ្នក មិនចាំបាច់ធ្វើដំណើរទៅកន្លែងណាផ្សេងទៀតនោះទេ។ អ្វីគ្រប់យ៉ាងអាចធ្វើបានចេញពីបាតដៃរបស់អ្នក ជាមួយកម្មវិធីទូរស័ព្ទសម្រាប់ការស្វែងរកអចលនទ្រព្យដែលល្អជាងគេនៅកម្ពុជា៕
អត្ថបទពាណិជ្ជកម្ម