ជាតិ
សង្គមជាតិ
ឥទ្ធិពលព្យុះ«ម៉ាត់តូ»នឹងធ្វើឲ្យបណ្តាខេត្តមានភ្លៀងធ្លាក់នៅដើមខែវិច្ឆិកា ភ្លៀងកំពុងធ្លាក់នៅរមណីយដ្ឋានគិរីរម្យ នៅខេត្តកំពង់ស្ពឺ
× ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ឥទ្ធិពលព្យុះ«ម៉ាត់តូ»ដែលបក់មកពីសមុទ្រចិនខាងត្បូង រួចបន្តទៅវៀតណាម នៅថ្ងៃទី៣១ ខែតុលានេះ នឹងធ្វើឲ្យកម្ពុជាក៏ទទួលរងនូវឥទ្ធិពលព្យុះនេះផងដែរក្នុងរយៈពេល១សប្តាហ៍ពេញ គឺចាប់ពីថ្ងៃទី១-៧ ខែវិច្ឆិកា ដែលធ្វើឲ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់។
តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម តំបន់វាលទំនាបកណ្តាល តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងរាយប៉ាយ។ ចំណែកបណ្តាខេត្តផ្សេងៗទៀត មានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ឥទ្ធិពលព្យុះនេះ ក៏អាចនាំមកនូវ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងមានរលកសមុទ្របក់មកផងដែរ។ អាស្រ័យដូចនេះ ក្រសួងធនធានទឹក អំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់៕
Tag:
ព្យុះ
អាកាសធាតុ
ម៉ាត់តូ
© រក្សាសិទ្ធិដោយ thmeythmey.com