ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានាធិបតី​ហុង​គ្រី ចូលគាល់​ព្រះមហាក្សត្រ មុន​ជួប​ថ្នាក់ដឹកនាំ​កម្ពុជា​
28, Oct 2019 , 10:37 am        
រូបភាព
ដោយ: ថ្មីៗ
​លោក Janos Ader ប្រធានាធិបតី​ប្រទេស​ហុង​គ្រី និង ភរិយា បាន​ចូលគាល់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង នា​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩​។​



​តាម​ការគ្រោងទុក លោក Janos Ader នឹង​បន្ត​ជួប​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​កម្ពុជា ដែល​រួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា  សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ជំនួប​រវាង​មេដឹកនាំ​កម្ពុជា​-​ហុង​គ្រី ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​។

​ក្រៅពី​ជួប​មេដឹកនាំ​កម្ពុជា លោក Janos Ader  នឹង​ទៅ​ទស្សនា​ប្រាសាទ​នានា នៅ​ខេត្តសៀមរាប​។ នេះ​ជា​លើកដំបូង​ហើយ ដែល​លោក Janos Ader  មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ទស្សនកិច្ចរបស់លោក នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែតុលា៕ 

Tag:
 ហុង​គ្រី​
  កម្ពុជា​
  ព្រះមហាក្សត្រ​
  Janos Ader
© រក្សាសិទ្ធិដោយ thmeythmey.com