ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
កង់​អគ្គិសនី VOLTRA ត្រូវបាន​ច្នៃប្រឌិត និង​ផលិត​នៅ​កម្ពុជា សំដៅ​កាត់បន្ថយ​ការបំពុល​បរិយាកាស
28, Oct 2019 , 8:19 pm        
រូបភាព
​ក្រុមហ៊ុន VOLTRA បានចាប់ផ្ដើម​ផលិត​កង់​អាគុយ (​កង់​អគ្គិសនី​) មុនគេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​។ លោក  Yann Vaudin (​វ៉ូ​ដាង យ៉ាន​) នាយក​ក្រុមហ៊ុន VOLTRA  បាន​ច្នៃប្រឌិត​កង់​អាគុយ Off-road ដើម្បី​ជួយ​បន្ថយ​ការបំពុល​ដែល​បណ្ដាលមកពី​ការបញ្ចេញ​ផ្សែង​ចេញពី​យានជំនិះ​ដែល​ប្រើប្រាស់​សាំង ឬ​ម៉ា​ស៊ូ​ត​។ កញ្ញា ខេង សុខ​គាង ជំនួយការ​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន VOLTRA បានបញ្ជាក់​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា កង់​អគ្គិសនី​នេះ ត្រូវបាន​ផលិតឡើង​តាម​ស្តង់ដារ​គុណភាព​ពី​អឺរ៉ុប ដែល​ត្រូវបាន​កែច្នៃ​ឡើង ដើម្បី​ជួយ​បន្ថយ​ការបំពុល​បរិយាកាស​។ កញ្ញា ខេង សុខ​គាង បន្ថែម​៖«​វា​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ជាតិពុល​ជាច្រើន ពីព្រោះ​អត់​មាន​ផ្សែង មិន​បញ្ចេញ​កម្តៅ គ្មាន​សំឡេង​រំខាន មិន​ប្រើ​សាំង មិន​ប្រើ​ប្រេង​។ ម្យ៉ាងវិញទៀត កង់​អាគុយ​អាច​កាត់បន្ថយ​ឧស្ម័ន​កាបូ​និ​ច រហូតដល់​ទៅ​២​តោន​ឯណោះ​ក្នុង​មួយឆ្នាំ វា​ស្មើនឹង​ការដាំ​ដើមឈើ​ចំនួន​១២​ដើម​ឯណោះ​»​។



ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា ខេង សុខ​គាង ដូចតទៅ​៖

















Tag:
 កង់​អគ្គិសនី​
 ​យានយន្ត​
 ​យានជំនិះ​
 ​ម៉ូតូ​
© រក្សាសិទ្ធិដោយ thmeythmey.com