កីឡាអន្តរជាតិ
អន្តរជាតិ
VAR សម្រេចបាល់ប៉េណាល់ទី ក្រោយកីឡាករបម្រុងម្នាក់យកជើងទៅទប់បាល់
× ការប្រកួតមួយនៅក្របខណ្ឌទី២អាល្លឺម៉ង់ (2.Bundesliga) មានការសម្រេចចិត្តដ៏កម្រមួយ ដោយអាជ្ញាកណ្តាលបានសម្រេចឲ្យមានការទាត់បាល់ប៉េណាល់ទី បន្ទាប់ពីរូបភាពវីដេអូ បង្ហាញថា កីឡាករបម្រុងម្នាក់បានយកជើងទៅទប់បាល់ នៅពេលកំពុងកំដៅសាច់ដុំ។
កីឡាករ Michael Eberwein នៃក្រុម Holstein Kiel បានយកជើងទៅទប់បាល់ ក្រោយការទាត់របស់កីឡាករ Silvère Ganvoula នៃក្រុម VfL Bochum នាជំនួបកាលពីថ្ងៃទី២៥ ខែតុលា។ ក្រោយការពិនិត្យមើលតាមកាមេរ៉ា VAR លោកអាជ្ញាកណ្តាលបានសម្រេចឲ្យមានការទាត់បាល់ប៉េណាល់ទី ដោយសារតែ Eberwein យកជើងទៅទប់ មុនពេលបាល់រមៀលផុតខ្សែបន្ទាត់នៃប្រអប់គ្រោះថ្នាក់។
Eberwein ក៏ទទួលបានកាតលឿងផងដែរ មុនពេល Ganvoula ផ្ទាល់ បានទាត់បាល់ប៉េណាល់ទីជោគជ័យនៅនាទី៣៨។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ផ្ទះ Bochum បានបញ្ចប់ការប្រកួតជាមួយនឹងជ័យជម្នះ ២-១៕
© រក្សាសិទ្ធិដោយ thmeythmey.com