កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
រថយន្ត Mercedes ដែល Lewis Hamilton បើក​ប្រណាំង​នៅ F1 តម្លៃ​ជាង ១២​លាន​ដុល្លារ
28, Oct 2019 , 8:59 pm        
រូបភាព
​តើ​ប្រិយមិត្ត​ដែល​ចូលចិត្ត​ទស្សនា​កីឡា​ប្រណាំង​រថយន្ត​ដឹង​ទេ​ថា ត្រូវការ​ថវិកា​ប៉ុន្មាន​ដើម្បី​សាងសង់​រថយន្ត​ប្រណាំង Formula One ក្នុង​មួយគ្រឿង​? យោងតាម​ការប៉ាន់ស្មាន​មួយចំនួន ហោចណាស់​ត្រូវចំ​ណាយរ​ហូត​ដល់ ១២,២ លាន​ដុល្លារ​អាមេរិក​ឯណោះ​។ FIA ស្ថាប័ន​គ្រប់គ្រង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ពិភពលោក បាន​ផ្លាស់ប្តូរ​ការ​រចនា​ម៉ូដ​រថយន្ត​ពីមួយ​រដូវ​កាល​ទៅមួយ​រដូវ​កាល​។ ហើយ​ជា​លទ្ធផល​ថ្លៃ​ក៏​កើន​ឡើងជា​លំដាប់​។​



​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត F1 ឬ​កាំជ្រួច​លើ​ផ្ទៃរាប​សព្វថ្ងៃ មាន​ក្រុម​ប្រណាំង​ធំៗ​ចំនួន​៤​ក្នុងចំណោម​១០ ដែល​រួមមាន Ferrari, Mercedes, Red Bull និង McLaren​។ ពួកគេ​បាន​ចំណាយ​ថវិកា​ជិត ៤០០​លាន​ដុល្លារ​ឯណោះ​ក្នុង​មួយឆ្នាំ ដើម្បី​អភិវឌ្ឍ​រថយន្ត​ល្អ​បំផុត​សម្រាប់​ការប្រណាំង​ក្នុង​១​រដូវ​កាល​។ ប្រាក់​ទាំងអស់នេះ រួមបញ្ចូល​ទាំង​ការចំណាយ​លើ​សមាជិក​បុគ្គលិក អ្នកបច្ចេកទេស និង​អ្នកបើក​បរផង​។ យ៉ាងណាក៏ដោយ ការចំណាយ​របស់​ក្រុម​នីមួយៗ​មិន​ដូចគ្នា​នោះទេ ដោយ​ក្រុមខ្លះ​អស់​តែ ២៥០​លាន​ដុល្លារ ឬ ៣៥០​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ​។​



​រថយន្ត Formula One ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើ​ម៉ាស៊ីន​ដែលមាន​កម្លាំង​ខ្លាំង ហើយ​អាច​បើក​ក្នុង​ល្បឿន​លឿន ហើយ​ម៉ាស៊ីន​នេះឯង​គឺមាន​តំលៃ​ថ្លៃ​ជាងគេ​បំផុត ចំណោម​គ្រឿង​ផ្សេងៗ​របស់​ឡាន F1​។ ម៉ាស៊ីន​ឡាន F1 មួយគ្រឿង​មានតម្លៃ​ជា​មធ្យម ១០,៥ លាន​ដុល្លារ​។​

​ក្រៅពី​ម៉ាស៊ីន ឡាន F1 មាន​គ្រឿង​បំពាក់​ជាច្រើន​ទៀត​ដែលមាន​តម្លៃ​ថ្លៃ​។ ដ្បិត​ត្រូវ​បើក​ក្នុង​ល្បឿន​លឿន​ខុសពី​ឡាន​ធម្មតា រថយន្ត​នេះ​ត្រូវមាន​ដែក​ស្លាប​ទាំងមុខ​ក្រោយ​ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៅពេល​បត់ ហើយ​វា​មានតម្លៃ​ប្រហែល ២៣៥០០០ ដុល្លារ​។​



​អ្វីដែល​ពិសេស ការត្រួតពិនិត្យ​ជាក់ស្តែង​របស់​រថយន្ត F1 គឺ​តាមរយៈ​ចង្កូត​ទាំងអស់ ហើយ​តម្លៃ​របស់​វា​មាន​ចាប់ពី ៥ ម៉ឺន​ដុល្លារ ដល់​១០​ម៉ឺន​ដុល្លារ​។ ដោយឡែក សម្បក​កង់​ចំនួន​៤ មានតម្លៃ​១០៨០០​ដុល្លារ​។

​ធុង​ទឹក​តម្លៃ ១៧០០០​ដុល្លារ ផ្លិត​ទឹក​១៧០០ ធុងសាំង​តម្លៃ ១៤០០០០ ប្រអប់លេខ​ថ្លៃ ៤៤០០០០​ដុល្លារ រួមទាំង​បន្ទះ​កំផ្លៀង​ឡាន​ដែល​ធ្វើ​ពីសរ​សែ​ការ​បោ​ន (Carbon Fiber) មានតម្លៃ​រហូតដល់ ៦៥០០០០​ដុល្លារ​៕

Tag:
 Formula One
  Lewis Hamilton
© រក្សាសិទ្ធិដោយ thmeythmey.com