ONE Championship
កីឡាជាតិ
ជាតិ
Abbasov ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ថ្មី ស្របពេល Eersel ការពារ​ខ្សែក្រវាត់​បានសម្រេច​
28, Oct 2019 , 11:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ជើង​ខ្លាំង​គុន​ចម្រុះ​មកពី កៀរ​ហ្សី​ស៊ី​ស្ថាន  Kiamrian Abbasov បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ថ្មី ONE Welterweight World Champion ក្រោយ​វ៉ៃ​ដណ្ដើមបាន​ពី​ជើង​ខ្លាំង​សញ្ជាតិ​ស៊ុយអែត Zebaztian Kadestam​។ Abbasov ឈ្នះ​ពិន្ទុ ជា​ឯកច្ឆន្ទ​ក្នុង​កម្មវិធី ONE: DAWN OF VALOR នា​យប់​ថ្ងៃទី ២៥ តុលា ឆ្នាំ ២០១៩ នៅ​ក្រុង​ហ្សា​កាតា​ប្រទេស​ហ្វីលីពីន​។ ចំណែក Regian Eersel រក្សា​ខ្សែក្រវាត់​របស់ខ្លួន ONE Lightweight Kickboxing បន្ទាប់ពី​វ៉ៃ​ដូច​ព្យុះ​ដើម្បី​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​គូប្រជែង​មិត្ត​រួម​ជាតិ​សញ្ជាតិ​ហូ​ឡង់ Holzken​។



1- Kiamrian Abbasov ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ថ្មី Welterweight
​កីឡាករ​មកពី​ស៊ុយអែត Zebaztian Kadestam របូត​ខ្សែក្រវាត់​លំដាប់​ពិភពលោក ONE Welterweight World Champion  ក្រោយ​ចាញ់ Kiamrian Abbasov ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។
https://www.onefc.com/videos/kiamrian-abbasov-claims-world-title-with-dominant-win-over-zebaztian-kadestam/



​គ្រាប់​តែ​ចាប់ផ្ដើម​ទឹក​មាន​ពួកគេ​ប្រើ​ក្បាច់​វ៉ៃ​ប្រយោល​ទៅវិញទៅមក​។ បន្ទាប់មក Abbasov ចូលចាប់​ឃ្លេ​នៅ​ពីលើ និង វ៉ៃ​ចំៗ​លើ​ម្ចាស់​ខ្សែក្រវាត់​Kadestam ជាច្រើន​ដៃ​ហើយ​បន្ត​គា​បក​ដល់​ចប់​ទឹក​ទី​១​។ Abbasov ចូលចាប់  Kadestam ផ្ដួល​បានជា​ថ្មី​នៅ​ពាក់កណ្ដាល​ទឹក​ទី ២ ប៉ុន្តែ ម្ចាស់​ខ្សែក្រវាត់​រើរួច និង ប្រើ​ក្បាច់​ដោយ​ប្រយោល​ដូចដើម​។ Abbasov នៅ​បន្តធ្វើ​បានល្អ​ទឹក​ទី​៣ ដោយ​ប៉ែង​ជើង​ផ្ដួល និង បន្ត​បោក​នៅ​ពីលើ​រហូត​ថែមទាំង​អុក​ក្បាល​រហូត​បែក​ឈាម​លើ​ចិញ្ចើម​។ ចូល​ទឹក​ទី​៤ រឹតតែ​ធ្ងន់​ដោយសារ Abbasov ចូល​បោក​នៅ​ពីលើ និង អុក​ជង្គង់​ពី​ចំហៀង​ប្រមាណ​ជា ១៤ ជង្គង់​ធ្វើ​ឲ្យ​ម្ចាស់​ខ្សែក្រវាត់​រើខ្លួន​មិន​រួច​សោះ​បាន​ត្រឹម​ឱប​ក ។ ប៉ុន្តែ​ទឹក​ទី​៥ កីឡាករ​ទាំងពីរ​ប្រយ័ត្ន​ដូចគ្នា ហើយ Kadestam មិន​ឲ្យ គូប្រជែង​ចូលចាប់​បានឡើយ ពោល​ត្រឹម​ប្រើ​កណ្ដាប់ដៃ​និង​ទាត់​ប្រយោលៗ​។ បែបណា​ក្ដី Abbasov គ្រប់គ្រង​ការប្រកួត​បានល្អ​ក្នុងការ​ប្រកួត ៥ ទឹក​ពេញ​។
2- Regian Eersel  នៅតែ​ការពារ​ខ្សែក្រវាត់​បាន​ដដែល​ក្នុងការ​ប្រកួត Kickboxing



​កីឡាករ​សញ្ជាតិ​ហុ​ល្លង់ Regian Eersel ឈ្នះ​មិត្ត​រួម​ជាតិ Nieky Holzken ជា​លើក​ទី​២​ដើម្បី ការពារ​ខ្សែក្រវាត់​ពិភពលោក ONE Lightweight Kickboxing World Title បានសម្រេច​។ គ្រាន់តែ​ចូល​ទឹក​ដំបូង ម្ចាស់​ខ្សែក្រវាត់​វាយ​សម្រុក និង វ៉ៃ​ឲ្យ Holzken ត្រូវ​អាជ្ញាកណ្ដាល​រាប់​ម្ដង​។ យ៉ាងណាក្ដី Holzken បាន​ម៉ាត់​ឲ្យ​ម្ចាស់​ខ្សែក្រវាត់​សឺៗ បន្តិច​នៅ​ចុង​ទឹក​ទី​២ បន្ទាប់ពី​ធ្វើ​មិនបាន​ល្អ​នៅ​ដើម​ទឹក​ទី​១​ព្រោះថា Eersel បាន​ប្រើ​កណ្ដាប់ដៃ​និង​ជើង​ញាប់ៗ​ចំ​គោលដៅ​បានល្អ​មកលើ​ខ្លួន​។ Eersel  ប្រើ​ក្បាច់​ល្អជា​ពិសេស​ជង្គង់​ហោះ​និង​ទាត់​ចំក្បាល​របស់ Holzken បានល្អ​នៅ​ទឹក​ទី​៣ និង ទាត់​ចេញ​ព្រម​គ្នា​រួមទាំង​កណ្ដាប់ដៃ​យ៉ាងច្រើន​សន្ធឹក ។ ទឹក​ទី​៤ ម្ចាស់​ខ្សែក្រវាត់​នៅតែ​ធ្វើ​បានល្អ​ដោយ​ចេញ​ដោយ​វ៉ៃ​ចំៗ ជង្គង់​ហោះ និង រ​វែ​ជើង​ត្រូវ​កណ្ដាលដើមទ្រូង ទោះ Holzken ខំ​ដើរចូល​ក៏ដោយ​។ ចូលដល់​ទឹក​ចុងក្រោយ Eersel  នៅតែមាន​ប្រៀប និង​ប្រើ​ក្បាច់​ចម្រុះ​ដៃជើង និង ជង្គង់​បានល្អ​ដដែល​រហូតដល់​ចប់​ការប្រកួត​ខណៈដែល Holzken ចង់រក​ចន្លោះ​ដើម្បី​ផ្ដួល​ក៏​មិនអាច​ទៅរួច​ដែរ​។ Eersel  បាន​ថ្លែងថា​៖«​វា​ពិតជា​រំភើប​ណាស់​សម្រាប់​ខ្ញុំ​។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្រ សូម​អរគុណ​ដល់​ក្រុម​គ្រូបង្វឹក​។ ហ្សា​កាតា​ខ្ញុំ​ស្រលាញ់​អ្នក​ទាំងអស់គ្នា​»​។
https://www.onefc.com/videos/regian-eersel-retains-his-title-with-second-win-over-nieky-holzken/
3- Priscilla Hertati Lumban Gaol ឈ្នះ​ពិន្ទុ​ជើង​ខ្លាំង​មី​យ៉ាន់​ម៉ា Bozhena Antoniyar

Priscilla Hertati Lumban Gaol ដែល​ធ្លាប់​ឈ្នះ នៅ ស្រី​ពៅ នោះបាន​យកឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​កីឡាការិនី មី​យ៉ាន់​ម៉ា  Bozhena Antoniyar ឬ ហៅថា Toto​។ ក្នុង​ប្រភេទ​ទម្ងន់ atomweight អ្នក​ទាំងពីរ​ចាប់ផ្ដើម​លើស​ង្វៀន​ក្ដៅគគុក ហើយ Priscilla ត្រូវ​រង​ពិន័យ​កាត​លឿង​នៅ​ដើម​ទឹក​ទី​១ ដោយសារ​យក​ជើង​ទាត់​មុខ Toto ពេល​កីឡាការិនី​មី​យ៉ាន់​ម៉ា​ដួល​លើ​ក្ដារ​រេញ​។ យ៉ាងណាក្ដី​ការប្រកួត​អាច​បន្តបាន ហើយ​ចុង​ទឹក​ដំបូង Toto បាន​ចាប់​បោក Priscilla ឲ្យ​នៅ​ពីក្រោម និង រើ​មិន​រួច​រហូតដល់​ចប់​ទឹក​។ កីឡាការិនី​ជើង​ខ្លាំង​ទាំងពីរ​មិន​ហ៊ាន​ចូលចាប់​រៀងៗ​ខ្លួន ប៉ុន្តែ ប្រើ​កណ្ដាប់ដៃ​និង​ទាត់​ពី​ចម្ងាយ​ដូចគ្នា​។ យ៉ាងណាក្ដី កីឡាការិនី​មី​យ៉ាន់​ម៉ា​ធ្វើបាន​ល្អ​ជាង​នៅ​ទឹក​ទី​២​ដោយ​ចូល​វ៉ៃ​ចំ​គោលដៅ​។ នៅ​ដើម​ទឹក​ទី​៣ ទាំង Priscilla និង Toto សុទ្ធតែ​ប្រើ​ចេញ​កណ្ដាប់ដៃ​និង​ជើង​ដូចគ្នា​ពី​ចម្ងាយ​។ ប៉ុន្តែ Priscilla ធ្វើបាន​ល្អ​នៅ​ពាក់កណ្ដាល​ទឹក​ចុងក្រោយ​នេះ​ដោយ​ចូលចាប់​បោក​និង​ប៉ែង​ជើង Toto ផ្ដួល​ទៅ​ក្ដារ​រេញ​ហើយ​វ៉ៃ​ពីលើ​រហូតដល់​ចប់​ទឹក​ទី​៣​។ ចុងបញ្ចប់ Priscilla ឈ្នះ​ពិន្ទុ​ជើងឯក​ប្រដាល់​មកពី មី​យ៉ាន់​ម៉ា ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។
https://www.onefc.com/videos/priscilla-hertati-lumban-gaol-outlasts-bozhena-antoniyar-for-decision-win/


4- John Lineker បង្ហាញខ្លួន​លើកដំបូង​ឈ្នះ​ពិន្ទុ Muin Gafurov

​នេះ​ជាការ​ប្រកួត​ដ៏​ស្វិតស្វាញ​ក្នុង​រយៈពេល​៣​ទឹក ដែល​ជ័យជម្នះ​ជា​ឯកច្ឆន្ទ​បាន​ទៅលើ​ជើង​ខ្លាំង​មកពី តា​ហ្ស៊ី​គី​ស្ថាន Muin Gafurov​។  Lineker តែងតែ​បញ្ចប់​គូប្រកួត​ឲ្យ​សន្លប់​ដោយសារ​ទម្ងន់ដៃ ប៉ុន្តែ​ថ្ងៃនេះ​មិន​បង្ក​គ្រោះថ្នាក់​ខ្លាំង ទោះ​ប្រើ​ក្បាច់​ទាត់ និង វ៉ៃ​ចេញ​បានល្អ​ខ្លះ​លើ Muin ក៏ដោយ​។ Lineker មានឈ្មោះ​ហៅ​ក្រៅ​ថា «Hands of Stone»​។ នេះ​ជាការ​បង្ហាញខ្លួន​លើកដំបូង​របស់គេ​នៅ​សង្វៀន ONE Championship និង​ជា​ប្រកួត​លើក​ទី ៤០ ក្នុង​អាជីព​គុន​ចម្រុះ​។  ក្នុងការ​ប្រកួត ៤០ ដង​កន្លង Hands of Stone ឈ្នះ ៣១ ដង និង ចាញ់ ៩ ដង​។

https://www.onefc.com/videos/john-lineker-starts-his-one-career-with-victory-over-muin-gafurov/

​លទ្ធផល​ផ្សេងទៀត​៖

ONE Welterweight World Championship: Kiamrian Abbasov ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ​លើ  Zebaztian Kadestam
ONE Lightweight Kickboxing World Championship: Regian Eersel ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ លើ​Nieky Holzken
Women’s Mixed Martial Arts Atomweight: Priscilla Hertati Lumban Gaol ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ លើ Bozhena Antoniyar
Kickboxing Catchweight (59.0kg): Wang Junguang ឈ្នះ​សន្លប់​ទឹក​១​លើ Federico Roma
Mixed Martial Arts Bantamweight: John Lineker ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ លើ Muin Gafurov
Mixed Martial Arts Bantamweight: Mark Fairtex Abelardo ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ លើ​Ayideng Jumayi
Mixed Martial Arts Flyweight: Eko Roni Saputra ឈ្នះ​សន្លប់​លើ Kaji Ebin ទឹក​ទី​១
Mixed Martial Arts Catchweight (57.0kg): Stefer Rahardian ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ Adrian Mattheis
Mixed Martial Arts Lightweight: Pieter Buist ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ Antonio Caruso
Mixed Martial Arts Flyweight: Abro Fernandes ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ Rudy Agustian
Mixed Martial Arts Lightweight: Kazuki Tokudome ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ Johnny Nunez
Mixed Martial Arts Flyweight: Elipitua Siregar ឈ្នះ​ក្បាច់​ឃ្លេ​ក​ទឹក​១ លើ Egi Rozten
Muay Thai Flyweight: Taiki Naito ឈ្នះ​សន្លប់​លើ Alexi Serepisos ទឹក​ទី​៣
Mixed Martial Arts Strawweight: Adi Paryanto ឈ្នះ​ដោយ​វ៉ៃ​ឲ្យ​បោះបង់​ទឹក​១​លើ Angelo Bimoadji
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: MASTERS OF FATE នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពី​ក្រុង​ម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕ 


© រក្សាសិទ្ធិដោយ thmeythmey.com