ជាតិ
ព្រះមហាក្សត្រ
១៧ឆ្នាំ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ
29, Oct 2021 , 7:59 am        
រូបភាព
ព្រះបាទ នរោត្តម សីហមុនី ឡើងសោយរាជ្យ កាលពីថ្ងៃឆ្នាំ២០០៤។ រូបពី AFP
ព្រះបាទ នរោត្តម សីហមុនី ឡើងសោយរាជ្យ កាលពីថ្ងៃឆ្នាំ២០០៤។ រូបពី AFP
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ គឺជាព្រះរាជពិធីបុណ្យខួបលើកទី១៧នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ។



ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ជាព្រះរាជបុត្រានៃព្រះបរមរតនកោដ្ឋ ព្រះវររាជបិតា នរោត្តម សីហនុ និង សម្តេចព្រះវររាជមាតា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ ព្រះអង្គប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ។

កាលពីថ្ងៃទី២៩ តុលា ២០០៤ ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិដែលមានសមាសភាព៩អង្គ/រូប ជ្រើសតាំងជាព្រះមហាក្សត្របន្តពីព្រះបិតាដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព។ ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដែលបច្ចុប្បន្ននេះ មានរយៈពេល១៧ឆ្នាំគត់។

ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ឯកជន ប្រជាពលរដ្ឋ សុទ្ធតែបានថ្វាយព្រះពរដល់ព្រះករុណ ព្រះមហាក្សត្រនា​ឱកាសនៃព្រះរាជពិធីបុណ្យ​ខួបលើកទី១៧នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ​របស់​ព្រះអង្គ​​៕



Tag:
 ព្រះមហាក្សត្រ
  ខួប១៦ឆ្នាំនៃគ្រងរាជ្យ
© រក្សាសិទ្ធិដោយ thmeythmey.com