ជាតិ
សេដ្ឋកិច្ច
មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ កំពត កោះកុង អាច​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​ឌី​
29, Oct 2019 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម ដាក់​ឲ្យ​ដំណើរការ​សាកល្បង​នូវ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​ឌី (CO From D) នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ កំពត និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកោះកុង ចាប់ពី​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៩ តទៅ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃទី​២៥​ខែតុលា​។​



​ក្រសួងពាណិជ្ជកម្ម​ស្នើ​ឲ្យ​ផលិតករ និង​អ្នក​នាំចេញ​កសិផល​ដាក់ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​ឌី តាម​ប្រព័ន្ធ​អន​ឡាញ តាមរយៈ​គេហទំព័រ https://co.moc.gov.kh ហើយ​ត្រូវ​ចុះហត្ថលេខា និង​ទទួល​វិញ្ញ​បន​ប​ត្រ​នេះ​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដែល​ទីស្នាក់ការ​ក្រុមហ៊ុន​ខ្លួន​ស្ថិតនៅ​។​



​កន្លងមក ក្រសួងពាណិជ្ជកម្ម​បាន​ផ្ទេរសិទ្ធិ​អំណាច​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ជាប់​ព្រំដែន​ដទៃទៀត​ដូចជា ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រៃវែង និង​ស្វាយរៀង អាច​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​D​នេះ​។

​គួរ​បញ្ជាក់ថា CO មាន​ច្រើន​ទម្រង់​។ ហើយ​ទម្រង់ D នេះ គ្រាន់តែ​ជា​ឈ្មោះ CO មួយ​ប្រភេទ​សម្រាប់​បញ្ជាក់​ប្រភពដើម​ទំនិញ​សម្រាប់​នាំចេញ​ពី​កម្ពុជា​ទៅ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​។ នេះ​បើតាម​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នាពេល​កន្លងមក​៕

Tag:
 CO​ទម្រង់​D
© រក្សាសិទ្ធិដោយ thmeythmey.com