ជាតិ
ប្រធានាធិបតី​ហុង​គ្រី ដើរ​មើល​ប្រាសាទ​នានា​នៅ​សៀមរាប
29, Oct 2019 , 4:59 pm        
រូបភាព
ដំណើរទស្សនកិច្ច​របស់លោកប្រធានាធិបតី ​Janos Ader និងថ្នាក់ដឹកនាំដទៃទៀត នៅ​ប្រាសាទអង្គរធំ នាថ្ងៃទី២៩ ខែ​តុលា ឆ្នាំ​២០១៩ រូបភាព​ដោយ អ៊ីសា រ៉ហានី អ្នក​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប
ដំណើរទស្សនកិច្ច​របស់លោកប្រធានាធិបតី ​Janos Ader និងថ្នាក់ដឹកនាំដទៃទៀត នៅ​ប្រាសាទអង្គរធំ នាថ្ងៃទី២៩ ខែ​តុលា ឆ្នាំ​២០១៩ រូបភាព​ដោយ អ៊ីសា រ៉ហានី អ្នក​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នា​ថ្ងៃទី​២៩ ខែតុលា​នេះ លោក Janos Ader ប្រធានាធិបតី​ហុង​គ្រី និង គណៈប្រតិភូ បាន​ទៅ​ទស្សនកិច្ច​នៅ​នានា ដូចជា ប្រាសាទព្រះខ័ន ប្រាសាទភិមានអាកាស ប្រាសាទបាយ័ន និង ប្រាសាទអង្គរវត្ត ជាដើម​។ មុន​លោក Janos Ader ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ នៅ​ថ្ងៃទី​៣០ ខែតុលា លោក​នឹង​ចំណាយពេល​មួយ​ព្រឹក​ទៀត ដើម្បី​បន្ត​ទស្សនា​ប្រាសាទ​ផ្សេងទៀត​។



​លោក Janos Ader បានមក​កម្ពុជា កាលពី​យប់​ថ្ងៃទី​២៧ ខែតុលា​។ លោក Janos Ader បាន​ចូលគាល់​ព្រះមហាក្សត្រ ហើយ​បន្ទាប់មក លោក បាន​ជួប​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជា រួមមាន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។ ជំនួប​រវាង​មេដឹកនាំ​កម្ពុជា​-​ហុង​គ្រី ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​។

​វា ជា​លើកទីមួយ​សម្រាប់​លោក  Janos Ader ដែល​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា​៕
អត្ថបទទាក់ទង

ដំណើរទស្សនកិច្ច​របស់លោកប្រធានាធិបតី ​Janos Ader និងថ្នាក់ដឹកនាំដទៃទៀត នៅ​ប្រាសាទអង្គរធំ នាថ្ងៃទី២៩ ខែ​តុលា ឆ្នាំ​២០១៩ រូបភាព​ដោយ អ៊ីសា រ៉ហានី អ្នក​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប៖









Tag:
 ហុង​គ្រី​
  លោក Janos Ader
  ប្រាសាទ​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com