ជាតិ
ម៉ូតូ​ធំ​ដែល​ស្រួល​ចំណាំ ជួយ​ឲ្យ​លោក ជឿ​ក ផល្លា លក់​នំ​បុ័ង​ប៉ា​តេ​កាន់តែ​ដាច់​
30, Oct 2019 , 8:59 am        
រូបភាព
​លោក ជឿ​ក ផល្លា ជា​អ្នកលក់​នំប៉័ង​សាច់​ប៉ា​តេ​តាម​ដងផ្លូវ​។ ខុសពី​អ្នក​ដូរ​ដទៃទៀត ដែល​គេ​ប្រើប្រាស់​ម៉ូតូ​ស៊េរី​ចាស់ៗ ឬ​ម៉ូតូ​ដែលមាន​តម្លៃ​ល្មមៗ សម្រាប់​សណ្តោង​ទូ​ដាក់​អីវ៉ាន់​លក់ដូរ លោក​ផល្លា បែរជា​ជ្រើសរើស​ប្រើ ម៉ូតូ​ជប៉ុន​ម៉ាក យ៉ាម៉ាហា ដែល​ខ្លួន​ស្រឡាញ់​ខ្លាំង សម្រាប់​សណ្តោង​រ៉ឺម៉ក​ដាក់​សម្ភារ​លក់ដូរ​រ​បស់​ខ្លួន​។



​តាមរយៈ​ម៉ូតូ​ធុន​ធំ​ដែលមាន​កម្លាំង 250CC ដ៏​ក្លាំងខ្លា​នេះ បាន​បង្កើន​ប្រជាប្រិយភាព នំ​បុ័ង​ប៉ា​តេ​របស់លោក ផល្លា បាន​មួ​យក​ម្រិ​ង ដោយ​វា​ឲ្យ​អតិថិជន​សម្គាល់​អ្នកលក់​បាន​។ លោក ជឿ​ក ផល្លា រៀបរាប់​ដូច្នេះ​ថា​៖ «​តាំងពី​ខ្ញុំ​ប្រើ​ម៉ូតូ​នេះ​មក លក់ដាច់​ច្រើនជាង​មុន​ឆ្ងាយ​។ ដោយសារ​ម៉ូតូ​នេះ គេ​ស្គាល់​ខ្ញុំ​ច្រើន​។ គេ​ចំណាំ​មុខ​មិនបាន តែ​តាម​ម៉ូតូ​ធំ​នេះ គេ​ដឹងថា​នំ ប៉័ង​ឆ្ងាញ់​។ គេ​គិតថា ដោយសារ​ម៉ូតូ​ខ្ញុំ​ថ្លៃ នំប៉័ង​នេះ​មាន​អនាម័យ ហើយ​រសជាតិ​វា​ឆ្ងាញ់​ខុសគេ​»​។​

​ក្នុង​មួយថ្ងៃ លោក ផល្លា អាច​លក់ដូរ​បាន​ប្រាក់​ប្រមាណ​៨ ម៉ឺន​រៀល និង​ត្រូវ​ចំណាយ​សម្រាប់​ចាក់​សាំង និង​ទូទាត់​ថ្លៃដើម​ទំនិញ​ខ្លះ ដែល​អាច​ឲ្យ​លោក​នៅសល់​ប្រាក់ចំណេញ​សមល្មម​ដែរ​។ ទោះ​ចំណេញ​មិន​ច្រើន តែ​លោក ជឿ​ក ផល្លា រីករាយ​ចំពោះ​ការលក់ដូរ​ដាច់ និង​មាន​អ្នកគាំទ្រ​ច្រើន​ទៀត ដោយសារតែ​ម៉ូតូ​ធំ​របស់ខ្លួន​៕








Tag:
 ម៉ូតូ​
 ​យានយន្ត​
 ​យានជំនិះ​
 ​ជឿ​ក ផល្លា​
© រក្សាសិទ្ធិដោយ thmeythmey.com