ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​ទទួល​ចំណូល​ព្រៃឈើ​បាន ៥.៧ លាន​ដុល្លារ​ក្នុងពេល​៩​ខែ ឆ្នាំ​២០១៩
29, Oct 2019 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៩ ក្រសួងកសិកម្ម​ទទួល​បាន​ចំណូល ៥.៦៨ លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ប្រចាំ​នព្វ​មាស របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៩ ខែតុលា​។​



«​សម្រាប់​នព្វ​មាស​ឆ្នាំ​២០១៩​នេះ ចំណូល​ពី​ថ្លៃ​សួយ​សារ​ព្រៃឈើ សរុប​ចំនួន ២២,៥១១,៧១០ ,៤៨០ រៀល (​ប្រមាណ​៥.៥​លាន​ដុល្លារ​) និង ១២៣,៨៧០ ដុល្លារ​»​។ របាយការណ៍​ក្រសួងកសិកម្ម​បញ្ជាក់​ដូច្នេះ​។​

​ក្នុង​រយៈពេល​៩​ខែ​មកនេះ ក្រសួង​បានផ្ដល់​ទិដ្ឋាការ​អាជ្ញា​បណ្ណ​នាំចេញ​ឈើ ចំនួន​១០​ក្រុមហ៊ុន ដែលមាន​បរិមាណ​ឈើ​កែច្នៃ ១,៨០០​ម៉ែត្រគូប និង​អនុផល​ព្រៃឈើ​ជ័រទឹក សង្ហារិម​ច្នៃ​ពី​ឫស្សី ចន្ទន៍​ក្រឹ​ស្នា​កែច្នៃ​មិនមែន​ខ្លឹម សរុប ១២២​តោន​។ តែ​ក្នុងពេល​ជាមួយគ្នានេះ ក្រសួង​ក៏បានផ្ដល់​អាជ្ញា​បណ្ណ​ឲ្យ​ក្រុមហ៊ុន​ចំនួន​៤ នាំចូល​ឈើ​កែច្នៃ ១,៥៨១​ម៉ែត្រគូប​ផងដែរ​៕

Tag:
 ព្រៃឈើ​
 ​ចំណូល​
© រក្សាសិទ្ធិដោយ thmeythmey.com