ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
ជនជាតិដើម​ភាគតិច​មកពី​ខេត្ត​ចំនួន​៨ បង្ហាញ​«​ម្ហូប​អត្ត​សញ្ញាណ​»​របស់ខ្លួន ក្នុង​ទិវា​ស្បៀងអាហារ​ពិភពលោក​
29, Oct 2019 , 6:25 pm        
រូបភាព
​ភ្នំពេញ​៖ ជនជាតិដើម​ភាគតិច​៩​ក្រុម មកពី​ខេត្ត​ចំនួន​៨ ដែល​រស់នៅ​កម្ពុជា បាន​យក​ម្ហូបអាហារ​ប្រចាំ​ជនជាតិ​ខ្លួន​នីមួយៗ​មក​តាំងពិព័រណ៍ និង​ដាក់ឱ្យ​ពិសា​ដោយ​សេរី នៅក្នុង​កម្មវិធី​ទិវា​ស្បៀងអាហារ​ពិភពលោក​២០១៩ ដែល​រៀបចំ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ពិព័រណ៍​ម្ហូបអាហារ​អត្តសញ្ញាណ​របស់​ជនជាតិដើម​ភាគតិច​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៩-៣០​តុលា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​កំសាន្ត​លី​ឡា រាជធានី​ភ្នំពេញ​។

  
 
​ម្ហូបអាហារ​អត្ថ​សញ្ញាណ​របស់​ជនជាតិភាគតិច​ទាំង​៩​ក្រុម​នោះ មាន​សម្ល​បុក​ត្រប់​សាច់គោ​- សម្ល​ម្សៅ​ចុង​ផ្តៅ​ត្រី​អណ្តែង​អាំង​របស់​ជនជាតិ​ពូ​នន​, សម្ល​អ​ន្តែ​រ​របស់​ជនជាតិ​ចា​រាយ​, សម្ល​ចា​ណា​ង សម្ល​សម្លក់ និង​ម្ហូប​រ៉ូ​ញ៉ាម​ជ្រុ​រ​សាច់ជ្រូក របស់​ជនជាតិ​គ្រឹ​ង​, សម្ល​ស្ងែ​ន​និង​សម្ល​ទំពាំង របស់​ជនជាតិ​សួយ​, សម្ល​ចុង​សោម​ឆ្អឹងជំនី​ជ្រូក និង​សម្លកកូរ​សាច់មាន់ របស់​ជនជាតិ​កួយ​, សម្លប្រហើរ​ត្រី​អណ្តែង​អាំង​និង​បុក​ព្រិច​ត្រី​ឆ្អែ​រ​របស់​ជនជាតិ​ព័រ ជាដើម​។​


 
​បើតាម​អ្នកស្រី ឡា​ត់ សុខ​ឯម ការតាំងពិព័រណ៍ និង​ការ​ពិសា​ម្ហូបអាហារ​របស់​ជនជាតិ​ដើម​ភាគតិច ដោយ​សេរី​នេះ គឺធ្វើឡើង​ដើម្បីឱ្យ​បរទេស ពិសេស​ជនជាតិខ្មែរ​បា​ន​ស្គាល់ និង​ភ្លក្ស​រសជាតិ​នៃ​មុខម្ហូប​ប្រចាំ​ជនជាតិភាគតិច​នីមួយៗ​។ អ្នកស្រី សុខ​ឯម បាន​និយាយថា ការដឹង​និង​ស្គាល់​រសជាតិ​នៃ​មុខម្ហូប​មួយៗ​ប្រចាំ​ក្រុម​ជនជាតិភាគតិច  គឺជា​ការងាយស្រួល​មួយ​ដល់​ពលរដ្ឋ​ខ្មែរ ដែល​ចុះ​ទៅដល់​ភូមិ​ជនជាតិដើម​ភាគតិច​រស់នៅ ក្នុងការ​ជ្រើសរើស​ម្ហូបអាហារ​ប្រចាំ​តំបន់​សម្រាប់​ទទួលទាន ហើយក៏​ដូចជា​ការអភិរក្ស​នៃ​មុខម្ហូប​បែប​ប្រពៃណី​របស់​ជនជាតិភាគតិច​នីមួយ​ផងដែរ​។​
 
​ខេត្ត​ទាំង​៨ ដែល​ពលរដ្ឋ​ជនជាតិដើម​ភាគតិច ចូលរួម​កម្មវិធី​ខាងលើ មាន​ខេត្តរតនគិរី​, មណ្ឌលគិរី​, កំពង់ធំ​, ព្រះវិហារ​, កំពង់ស្ពឺ​, ស្ទឹងត្រែង​, ក្រចេះ និង​ខេត្តពោធិ៍សាត់​។ សូមអញ្ជើញទស្សនាទិដ្ឋភាពខាងក្រោមនេះដូចតទៅ៖


































© រក្សាសិទ្ធិដោយ thmeythmey.com