ពីនេះ ពីនោះ
ព័ត៍មានសុខភាព
“​ខ្ទឹមបារាំង​” ទប់ស្កាត់​ជំងឺ​សាហាវៗ សូម្បី​ទឹកនោមផ្អែម​
06, Dec 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្ទឹមបារាំង​ជា​បន្លែ​មើម​មួយ​ប្រភេទ​ដែល​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា​។ បើទោះជា​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ខ្ទឹមបារាំង ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ទប់ស្កាត់​ជំងឺ​ឡើយ​។



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អ​នៃ​ការ​ទទួលទាន​ខ្ទឹមបារាំង ៖

១. សុខភាព​ឆ្អឹង​

​នោះ​ក៏​ព្រោះតែ​ខ្ទឹមបារាំង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម​និង​ស្ពាន់ធ័រ​ដែល​ចាំបាច់​ក្នុងការ​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​គួរឱ្យកត់សម្គាល់​។​

២. ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​

​ខ្ទឹមបារាំង​មាន​ផ្ទុក​សារធាតុ​ដូចជា​បាយ​អូ​ទីន​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ទប់ស្កាត់​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ ដូច្នេះហើយ​ទើប​ការ​ទទួលទាន​ខ្ទឹមបារាំង​ឱ្យបាន​ញឹកញាប់ ឬ​រួមបញ្ចូល​វា​ក្នុង​អាហារ​ជា​គំនិត​ប្រសើរ​បំផុត​។​

៣. សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​

​ខ្ទឹមបារាំង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែលជា​សារធាតុ​ចាំបាច់​ក្នុងការ​រក្សា​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ល្អប្រសើរ​។​

៤. បញ្ចុះ​សម្ពាធ​ឈាម​

​សារធាតុ​ស្ពាន់ធ័រ​ក្នុង​ខ្ទឹមបារាំង​ដើរតួនាទី​ជា​ភ្នាក់ងារ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​គាំងបេះដូង​គួរឱ្យកត់សម្គាល់​។ ខ្ទឹមបារាំង​ក៏មាន​ផ្ទុក​សារធាតុ quercetin ជួយ​ទប់ស្កាត់​បញ្ហា​ស្ទះ​សរសៃឈាម​ផងដែរ​។​

៥. ទប់ស្កាត់​ជំងឺមហារីក​

​ខ្ទឹម​បា​រាំំ​ង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ flavonoids ពិសេស quercetin ដែលមាន​លក្ខណៈសម្បត្តិ​ប្រយុទ្ធប្រឆាំង​ជំងឺមហារីក​ដោយ​កាត់បន្ថយ​ការបំផ្លាញ​លើ DNA និង​ទប់ស្កាត់​ដុំ​សាច់​មហារីក​មិនឱ្យ​កើតឡើង​។​

៦. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​

​ខ្ទឹមបារាំង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ phytochemicals និង​វីតាមីន C ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ ហើយ​កាន់​តែមាន​ប្រសិទ្ធភាព​។​

៧. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​

​ខ្ទឹមបារាំង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ flavonoid quercetin និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​ទប់ស្កាត់ ក៏ដូចជា​បញ្ចុះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​យ៉ាង​ប្រសើរ ។​

៨. បំបាត់​អា​ការៈឈឺ​សន្លាក់​

​ខ្ទឹមបារាំង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​ការ​រលាក quercetin​។ លើសពីនេះទៅទៀត​ខ្ទឹមបារាំង​ក៏មាន​ផ្ទុក​នូវ​សមាសធាតុ​ស្ពាន់ធ័រ​ដែល​ជួយ​ប្រយុទ្ធប្រឆាំង​ជំងឺ​រលាក​សន្លាក់​ដោយ​រារាំង​ការ​រលាក និង​ការបំផ្លាញ​សន្លាក់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com