ជាតិ
សម្តេច​សង្ឃ​​ដែលមាន​សិទ្ធិ​​ប្រើ​ផ្លិត​យស​ពិសេស និង​​រាជ​បុព្វសិទ្ធិ​ប្រើ​ជា «​រាជ​ស័ព្ទ​»
30, Oct 2019 , 11:15 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ សម្តេចសង្ឃ ទេព វង្ស សម្តេចសង្ឃ បួរ គ្រី សម្តេចសង្ឃ នន្ទ ង៉ែត និង​សម្តេចសង្ឃ លាស់ ឡាយ
ពីឆ្វេងទៅស្តាំ៖ សម្តេចសង្ឃ ទេព វង្ស សម្តេចសង្ឃ បួរ គ្រី សម្តេចសង្ឃ នន្ទ ង៉ែត និង​សម្តេចសង្ឃ លាស់ ឡាយ
ដោយ: ថ្មីៗ
តាមរយៈ​ព្រះរាជក្រឹត្យ​ដាច់ដោយឡែក​ពីគ្នា​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០០៧ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជទាន​ដល់​សម្តេចព្រះសង្ឃរាជ​៤​ព្រះអង្គ​នៅ​កម្ពុជា មាន​សិទ្ធិ​ប្រើ​ផ្លិត​យស​ពិសេស ហើយ​ស័ព្ទ​ប្រើ​ចំពោះ​ព្រះ​អង្គជា «​រាជ​ស័ព្ទ​»​។​



​ជាទូទៅ​ពលរដ្ឋ​ខ្មែរ ត្រូវ​ប្រើ «​សង្ឃ​ស័ព្ទ​» ក្នុងការ​ប្រាស្រ័យ​ទាក់ទង និង​សំណេរ​ផ្សេងៗ ប៉ុន្តែ​ចំពោះ​សម្តេចព្រះសង្ឃរាជ​៤​ព្រះអង្គ ទទួលបាន​ព្រះរាជ​បុព្វសិទ្ធិ​ពិសេស​លើ​ការប្រើ «​រាជ​ស័ព្ទ​» និង​មាន​សិទ្ធិ​ប្រើ «​ផ្លិត​យស​ពិសេស​»​។​

​សម្តេច​ទាំង​៤​ព្រះអង្គ​រួមមាន​៖
១-​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណៈមហានិកាយ នៃ​ព្រះរាជណាចក្រ​កម្ពុជា​។​


២-​សម្ដេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្ដេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះប្រធាន​គណៈសង្ឃ​នាយក នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​។​


៣-​សម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្ដេចព្រះ​សង្ឃនាយក នៃ​គណៈមហានិកាយ និង​ជា​ចៅអធិការ វត្ត​បទុម​វ​តី​រាជ​វ​រា​រាម​។​



៤-​សម្តេចព្រះ​ធម្មលិខិត កិត្តិ​ឧទ្ទេស​បណ្ឌិត លាស់ ឡាយ សម្តេចព្រះ​សង្ឃនាយករ​ង​ទី​១ នៃ​គណៈមហានិកាយ និង​ជា​ព្រះប្រធាន​ថេរ​សភា នៃ​ព្រះពុទ្ធសាសនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​អគ្គាធិការរង​ពុទ្ធិកសិក្សា​ជាតិ និង​ជា​ព្រះចៅអធិការ​វត្ត​សន្សំ​កុសល​។​


អត្ថបទទាក់ទង



Tag:
 សម្តេចសង្ឃ
© រក្សាសិទ្ធិដោយ thmeythmey.com