អត្ថបទពាណិជ្ជកម្ម
អ្នកកាសែត​ខ្មែរ​និង​បរទេស​៨០​នាក់ ទៅ​ទស្សនកិច្ច​វិស័យ​«​ទេសចរណ៍​វេជ្ជសាស្ត្រ​»​នៅ​ម៉ាឡេស៊ី​
30, Oct 2019 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ អ្នកសារព័ត៌មាន​កម្ពុ​ជា​ចំនួន​៧​នាក់ មកពី​៥​ស្ថាប័ន តាមរយៈ​ភ្នាក់ងារទេសចរណ៍ Great Angkor Tours ចេញដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៣០ តុលា​នេះ ដើម្បី​ឈ្វេងយល់​អំពី​វិស័យ​វេជ្ជសាស្ត្រ និង​ទស្សនា​តំបន់​ទេសចរណ៍​មួយចំនួន​ក្នុងប្រទេស​ម៉ាឡេស៊ី​។ អ្នកសារព័ត៌មាន​ទាំង​៥ស្ថាប័ន​នោះ រួមមាន​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (thmeythmey.com), អង្គភាព Fresh News, ភ្នំពេញ ប៉ុស្ដិ៍​, ទូរទស្សន៍ BTV, និង​ ទូរទស្សន៍​អប្សរា ព្រមទាំង​មាន​អ្នកកាសែត​បរទេស​ជាង​៧៣​នាក់​ទៀត ដែល​មកពី​៦​ប្រទេស ក៏​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី រយៈពេល​៤​ថ្ងៃ នេះ​ផងដែរ​។​

​អ្នកស្រី ប្រាក់ ពុទ្ធា​រ័ក្ស តំណាង​ភ្នាក់ងារទេសចរណ៍ Great Angkor Tours ដែលមាន​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ អំពី​ដំណើរ​ទស​ន្ស​ក​ចិ​ច្ច​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០ ខែតុលា ដល់​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ថា ការរៀបចំ​ដំណើរ​ទស្សនកិច្ច​នេះ ក្នុង​គោលបំណង​ស្វែងយល់​អំពី​ទេសចរណ៍​វេជ្ជសាស្ត្រ (Medical Tourism) នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​អ្នកសារព័ត៌មាន​នឹង​ទៅ​ទស្សនា​តំបន់​ទេសចរណ៍ និង​វប្បធម៌ សំខាន់ៗ​មួយចំនួន​នៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ​ផងដែរ​។​



​ក្រៅពី​អ្នកសារព័ត៌មាន​ខ្មែរ​ចំនួន​៧​នាក់​ខាង​លើ អ្នកស្រី ប្រាក់ ព​ន្ធា​រ័ក្ស បាន​ឲ្យ​ដឹង​ដែរ​ថា ក៏មាន​អ្នកសារព័ត៌មាន​បរទេស ៧៣​នាក់​ផ្សេងទៀត មកពី​ប្រទេស ឥណ្ឌា ចិន អូស្ត្រាលី ព្រុយ​ណេ មី​យ៉ាន់​ម៉ា និង​វៀតណាម ទៅ​ចូលរួម​ក្នុង​ទស្សនកិច្ច​ស្តីអំពី​«​ទេសចរណ៍​វេជ្ជសាស្ត្រ​» នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ​ផងដែរ ដែល​សហការ​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ថែទាំ​សុខភាព​ម៉ាឡេស៊ី​៕






Tag:
 ម៉ាឡេស៊ី​
  ទេសចរណ៍​
  វេជ្ជសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com