FIFA
កីឡាជាតិ
ជាតិ
FFC សុំភ្លើងខៀវពី AFC ដើម្បីអាចដាក់លក់សំបុត្រសម្រាប់តំបន់ដែលគ្មានកៅអី កីឡាករជម្រើសជាតិកម្ពុជា នាំគ្នាស្វាគមន៍ក្រុមអ្នកគាំទ្រនៅតំបន់គ្មានកៅអី ក្រោយជំនួបជាមួយអឺរ៉ាក់ក្នុងវគ្គជម្រុះ World Cup។ រូបថត ប៉ាន់ បូនី
× សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានដាក់សំណើរទៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) ដើម្បីស្នើសុំលក់សំបុត្រប្រភេទទីពីរ (កន្លែងអត់កៅអី) ពេលកម្ពុជាធ្វើម្ចាស់ផ្ទះពូល G នៃវគ្គជម្រុះ AFC U19 Championship 2020 ចន្លោះពីថ្ងៃទី២-១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ។ តែយ៉ាងណា មកទល់ពេលនេះ ពុំទាន់ទទួលបានការឆ្លើយតបពី AFC នៅឡើយទេ។
គ្មានការលក់សំបុត្រប្រភេទពីរឡើយ បើគ្មានការអនុញ្ញាតពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី។ នេះបើតាមការបញ្ជាក់របស់ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលអះអាងថា FFC បានដាក់សំណើរសុំការយោគយល់ពី AFC ពាក់ព័ន្ធបញ្ហានេះ កាលពីសប្តាហ៍មុន។ ប៉ុន្តែមកទល់ព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា នេះ FFC ពុំទាន់ទទួលបានការឆ្លើយតបពី AFC នៅឡើយទេ ខណៈការប្រកួតនឹងឈានចូលមកដល់ក្នុងរយៈពេល៣ថ្ងៃខាងមុខនេះ។
អគ្គលេខាធិការរូបនេះ រំពឺងទទួលបានការយោគយល់ពី AFC ក្នុងការលក់សំបុត្រប្រភេទពីរ ដើម្បីអនុញ្ញាតឲ្យទស្សនិកជនអាចចូលរួមទស្សនាការប្រកួតវគ្គជម្រុះ AFC U19 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពូល G។ លោកបន្ថែមថា FFC កំពុងខិតខំធ្វើការលើបញ្ហានេះ ដើម្បីជំរុញឲ្យមានការឆ្លើយតបពីស្ថាប័នបាល់ទាត់កំពូលប្រចាំតំបន់អាស៊ីមួយនេះ។
ការដាក់សំណើររបស់ FFC នេះ ធ្វើឡើងក្រោយ AFC ហាមមិនឲ្យមានការលក់សំបុត្រប្រភេទពីររាល់ការប្រកួតដែលរៀបចំដោយពួកគេ។ ការលក់សំបុត្រនឹងត្រូវបានអនុញ្ញាតឡើងវិញ ប្រសិនបើ FFC បំពាក់កៅអីក្នុងតំបន់គ្មានកៅអីរួចរាល់។ ទោះបីគ្មានការអនុញ្ញាតពី AFC តែសហព័ន្ធកីឡាបាល់ទាត់កម្ពុជាអាចលក់សំបុត្រប្រភេទ១(កន្លែងមានកៅអី)បានដូចធម្មតា ព្រោះតំបន់នេះពុំមានការហាមឃាត់នោះទេ។
សម្រាប់ការប្រកួតវគ្គជម្រុះ AFC U19 Championship 2020 កម្ពុជាស្ថិតនៅពូល G ជាមួយថៃ ម៉ាឡេស៊ី ព្រុយណេ និងកោះ Northern Mariana Islands។ ការប្រកួតនឹងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី២-១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ៕
Tag:
បាល់ទាត់
កែវ សារ៉េត
AFC U19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com