អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​ឆ្នាំ​២០១៩ ចាប់ផ្តើម​ហើយ​
30, Oct 2019 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
តើ​អ្នកជា​ភ្នាក់ងារ​អចលនទ្រព្យ​ល្អ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា​ដែរឬទេ​? ព្រឹត្តិការណ៍​ពានរង្វាន់​អចលនវត្ថុ ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​បាន​មកដល់​ទៀតហើយ​។ ការចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​យក ពានរង្វាន់​អចលនវត្ថុ​ឆ្នាំ​២០១៩ កំពុងដំណើរការ​ចាប​ពីថ្ងៃ​នេះ​តទៅ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Realestate.com.kh ។​

​នេះ​គឺជា​ព្រឹត្តិការណ៍​លើក​ទី​២  និង​ដោយមាន​ការសហការ​ជា​ដៃគូ ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) និង​សមាគម​អ្នកវាយតម្លៃ និង​ភ្នា​ក់​អចលនវត្ថុ​កម្ពុជា (CVEA) ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​អចលនទ្រព្យ​ដ៏​សម្បើម សម្រាប់​ទីផ្សារ​អចលនទ្រព្យ និង​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​។​

​ភ្នាក់ងារ​លក្ខណៈ​ជា​បុគ្គល និង​ក្រុមហ៊ុន​អចលនទ្រព្យ​ជាង ២០  នឹង​ទទួលបាន​ពានរង្វាន់​នៅក្នុង​ពិធី​ជួបជុំ​អប​សា​រទរ​ដ៏​ធំ​បំផុត នៅពេល​រាត្រី​។ ការវិនិច្ឆ័យ ដាក់ពិន្ទុ និង​កាត់សេចក្តី​នឹងត្រូវ​បានធ្វើ​ឡើង ដោយ​អ្នកជំនាញ​សំខាន់ៗ​នៅក្នុង​វិស័យនេះ ហើយ​លទ្ធផល​នឹងត្រូវ​បានធ្វើ​សវនកម្ម ដោយ​ក្រុម​អ្នកវាយតម្លៃ​ឯករាជ្យ ដែលជា​ភាគី​ទី​៣​។​

​ឈ្នះ​ពានរង្វាន់​អចលនវត្ថុ​ឆ្នើម​ឆ្នាំ​២០១៩

​ពានរង្វាន់​នេះ​គឺជា​សក្ខីភាព​មួយ ចំពោះ​កិត្តិយស និង​ភាពជោគជ័យ សម្រាប់​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ ក្នុង​វិស័យ​អចលនទ្រព្យ​។ បង្កើតឡើង​ដើម្បី​ឆ្លុះបញ្ចាំង​នូវ​ភាពជា​គំរូ របស់លោក វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករ​ឆ្នើម​ជាងគេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដូច្នេះ​ពានរង្វាន់​នេះ នឹង​កត់សម្គាល់​នឹង​បង្ហាញថា អ្នក​ក្រុមហ៊ុន​របស់​អ្នក ជា​អ្នកជំនាញ​អចលនទ្រព្យ​ដ៏​កំពូល​នៅក្នុង​ប្រទេស​។​
 
​ប្រសិនបើ​អ្នក​គិតថា​ភ្នាក់ងារ​របស់​អ្នក ការខិតខំ​ប្រឹងប្រែងរ​បស់​អ្នក សាក​សម​នឹង​ទទួលបាន​ការទទួលស្គាល់ ថា​ជា​ភ្នាក់ងារ​ល្អ​បំផុត​នៅ​កម្ពុជា សូមកុំ​ស្ទាក់ស្ទើរ​ក្នុង​ការចូលរួម​ប្រកួតប្រជែង​។ ព្រឹត្តិការណ៍​ឆ្នាំនេះ នឹង​ក្លាយជា​វេទិកា​ពានរង្វាន់​ដ៏​ធំ​បំផុត សម្រាប់​វិស័យ​អចលនទ្រព្យ​ឆ្នាំ​២០១៩​។ ប្រសិនបើ​អ្នកឈ្នះ នោះ​កេរ្តិ៍ឈ្មោះ​របស់​អ្នក និង​ក្រុមហ៊ុន​ទាំងមូល នឹង​ល្បីល្បាញ​ទូទាំងប្រទេស​។​

​សូម​ចុះឈ្មោះ​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ សូម​ទាក់ទង​មក​យើង​ថ្ងៃនេះ ដើម្បី​សាកសួរ​អំពី​ការដាក់​ពាក្យ​។​
​ការប្រគល់​ពានរង្វាន់ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ដើមខែ​ធ្នូ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​នេះ សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​យើង ឬ​តាមរយៈ​ទូរស័ព្ទ​លេខ ០៧០ ៨០០ ៦៣៩៕

(​ប្រភព​៖https://www.realestate.com.kh/km/news/cambodia-real-estate-awards-2019-two-months-away/)
​(អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com