អន្តរជាតិ
លោក ច​ន​សុន យក​ការបោះឆ្នោត​មុន​អាណត្តិ​ដើម្បី​ដោះស្រាយ​បញ្ហា Brexit
30, Oct 2019 , 9:59 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន
លោកនាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន
​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន បានសម្រេច​គោលបំណង​ក្នុង​ការរៀបចំ​ការបោះឆ្នោត​មុខ​អាណត្តិ​ហើយ​តាមរយៈ​ការយល់ព្រម​ពីស​ភា​. ប៉ុន្តែ​អ្នកជំនាញ​លើកឡើងថា គឺជា​ការបោះឆ្នោត  ដែល​មិនអាច​រំពឹង​ទុកជាមុន​បាន​។


 
​លោក បូរី​ស ច​ន​សុន នាយក​រដ្ឋ​ម​ន្រី​អង់គ្លេស កំពុងស្ថិត​នៅក្នុង​លក្ខខណ្ឌ​នៃ​ការខ្វះ​សម្លេង​ភាគច្រើន​នៅក្នុង​សភា បានទទួល​ការយល់ព្រម​ពី​សមាជិកសភា ឲ្យ​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​។ ប៉ុន្តែ​នៅក្នុង​ការបោះឆ្នោត​មុន​អាណត្តិ​ខាងមុខ​ដែល​រដ្ឋសភា​ទើប​បើកភ្លើង​បៃតង លោកនាយក​រដ្ឋមន្ត្រី​សង្ឃឹមថា បក្ស​អភិរក្ស នឹង​ទទួលបាន​សម្លេង​ភាគច្រើន ដើម្បី​ដើរ​ចេញពី​សហភាព​អឺរ៉ុប​។ បើ​មិន​ដូចជា​ការរំពឹង​ហើយ​បើ​បក្សប្រឆាំង​ឈ្នះឆ្នោត​វិញ​នោះ លោកនាយក​រដ្ឋមន្ត្រី នឹង​ជួប​បញ្ហា​ធំ​មិន​ខាន​។​
 
​បើទោះបីជា អឺរ៉ុប​ព្រម​ពន្យារ Brexit រយៈពេល​៣ ខែ​ក៏ដោយ ប៉ុន្តែ​វា​មាន​រយៈ​តែ​ប៉ុន្មាន​សប្តាហ៍​តែប៉ុណ្ណោះ បន្ទាប់ពី​ការបោះឆ្នោត​នៅ​ថ្ងៃទី​១២ ធ្នូ​ត្រូវ​បានបញ្ចប់​។ តាម​ការបញ្ជាក់​ដូច​សព្វដង លោក ច​ន​សុន សន្យាថា «​ដឹក​ដៃ​អង់គ្លេស​ចេញ​សហភាព​អឺរ៉ុប​ឲ្យ​បាន​» និង​គ្មាន​ការពន្យារពេល​ទៀតឡើយ​។ ដោយឡែក​សម្រាប់​គណបក្ស​ប្រឆាំង​វិញ​សន្យាថា បក្ស​របស់ខ្លួន​នឹង​រៀបចំ​ការចរចា​លែងលះ​ពី​អឺរ៉ុប តាម​គោលនយោបាយ​របស់​ពួកគេ​។ 
 
​ពិតណាស់ថា ការបោះឆ្នោត​ខែធ្នូ គឺជា​គ្រោះថ្នាក់​សម្រាប់​នាយករដ្ឋមន្ត្រី​អង់គ្លេស​។ វា​គ្រោះថ្នាក់ ព្រោះនេះ​គឺជា​ប្រកួតប្រជែង​ជា​សាធារណៈ​ដំបូង​បំផុត​របស់លោក ច​ន​សុន ចាប់តាំងពី​ប្រជែង​ជាមួយ​បេក្ខជន​បក្ស​អភិរក្ស​អំឡុង​ខែកក្កដា​កន្លងមក​។ បើទោះបីជា​ក្នុងពេល​បច្ចុប្បន្ន​បក្ស​អភិរក្ស កំពុងមាន​ប្រជាប្រិយភាព​ក៏ពិតមែន ប៉ុន្តែ​នាយករដ្ឋមន្ត្រី​អង់គ្លេស ក៏​កំពុង​ប្រឈម​នឹង​ការរិះគន់​ពី​សាធារណៈមតិ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា មិនអាច​ដើរ​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​៣១ ខែតុលា​នេះដែរ​។ 
 
​ទន្ទឹម​ជាមួយគ្នានេះដែរ តាម​ការសិក្សា​លើ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​អង់គ្លេស ប្រជាជន តែងតែ​ប្រែប្រួល​ក្នុងការ​បោះឆ្នោត​ឲ្យ​គណបក្សនយោបាយ​។ ជាក់ស្តែង​អត្រា​នៃ​ការបោះឆ្នោត​ឆ្នោត​ផ្លាស់ប្តូរ​បក្ស ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥ គឺមាន​អត្រា ៤៣​ភាគរយ ខណៈពេល​ចាប់ពី​ឆ្នាំ ២០១៥ ដល់ ២០១៧ មាន​៣៣​ភាគរយ​។ នេះ​គឺ​បញ្ជាក់​ឲ្យ​ឃើញថា អ្វីៗ​គឺមាន​ការប្រែប្រួល​ជានិច្ច​ទៅលើ​គណបក្សនយោបាយ​នៅក្នុង​ចក្រភព​អង់គ្លេស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ AFP​។ 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com