ជាតិ
សាសនា / ធម៌
មេដឹកនាំ​កម្ពុជា សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​សម្តេច លាស់ ឡាយ​
30, Oct 2019 , 5:36 pm        
រូបភាព
សម្តេច ហ៊ុន សែន ជួបសម្តេច លាស់ ឡាយ កន្លងមក (រូបពីគណៈសង្ឃនាយក)
សម្តេច ហ៊ុន សែន ជួបសម្តេច លាស់ ឡាយ កន្លងមក (រូបពីគណៈសង្ឃនាយក)
ដោយ: ថ្មីៗ
​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​កម្ពុជា បានចេញ​សារ​រំលែក​ទុក្ខ​និង​សម្តែង​ការសោកស្តាយ​ចំពោះ​ការយាង​ចូល​ទិវង្គត​របស់​សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ សម្តេចព្រះ​សង្ឃនាយករ​ង​ទីមួយ ប្រធាន​ថេរ​សភា​ព្រះ​សាសនា​នៅ​កម្ពុជា និង ជា​ព្រះចៅអធិការ​វត្ត​សន្សំ​កុល​ស​។


 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​ក្នុង​លិខិត​រំលែក​ទុក្ខ​ថា​៖«...​ការទទួល​ព្រះ​អនិច្ចធម្ម​របស់​សម្តេច​ធម្មលិខិត លាស់ ឡាយ គឺជា​ការបាត់បង់​សមណ​សង្ឃ​ជា​ពហុស្សូត​ដ៏​ឆ្នើម​បំផុត ក្នុងការ​លើកស្ទួយ​តម្លៃ​ព្រះពុទ្ធសាសនា និង​ជា​កវីនិពន្ធ​ពោរពេញ​ដោយ​ព្រះ​ពុទ្ធិ​ជ្រៅជ្រះ ពិសេស​សម្តេច​ធម្មលិខិត លាស់ ឡាយ បា​នស​ន្ស​ល់​ទុក​ស្នា​ព្រះហស្ត​ច្រើន​ឥត​គណនា​ក្នុង​វិស័យ​ពុទ្ធចក្រ អាណាចក្រ និង រួមចំណែក​បរិច្ចាគ​ទ្រទ្រង់​ចលនា​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ដោយ​ព្រះ​សទ្ធា​ជ្រះថ្លា​បរិសុទ្ធ​ទៀតផង​»​។ 
 
​លិខិត​រំលែក​ទុក្ខ​របស់​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សរសេរថា​៖«...​សម្តេច​ធម្មលិខិត លាស់ ឡាយ បាន​បូជា​ព្រះកាយ​ក្នុង​មួយ​ព្រះជន្ម​របស់​ព្រះអង្គ ឧ​ទ្ធិ​ស​ដើម្បី​ព្រះពុទ្ធសាសនា​បាន​គង់វង្ស និង​ចម្រើន​រុងរឿង ពុទ្ធ​បរិ​ស័​ទ្ធ​ចូលរួម​គោរព​ប្រតិបត្តិ​តាម​គន្លង​ឱវាទ ហើយ​ព្រះអង្គ បាន​បន្សល់ទុក​ស្នា​ព្រះហស្ត​ជាច្រើន​ឥត​គណនា​ទាំង​ពុទ្ធចក្រ​និង​អាណាចក្រ​»​។ 
 
​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ចេញ​លិខិត​រំលែក​ទុក្ខ​ដែរ​។ ខ្លឹមសារ​នៃ​ការសរសើរ​សម្តេច​ធម្ម​លិខិត លាស់ ឡាយ ក្នុង​លិខិត​រំលែក​ទុក្ខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដូចគ្នា​នឹង​ខ្លឹមសារ​នៃ​លិខិត​រំលែក​ទុក្ខ​របស់​សម្តេច សាយ ឈុំ​។ 
 
​គ្រប់​ស្ថាប័ន​ព្រះសង្ឃ រួមទាំង​ព្រះសង្ឃ​ជា​លក្ខណៈ​បុគ្គល​ផងដែរ បានបង្ហាញ​ការសោកស្តាយ​ចំពោះ​ការ​សោយ​ទិវង្គត​របស់​សម្តេច លាស់ ឡាយ​។ បរិ​ស័​ទ្ធ​មួយចំនួន ដោយមាន​ទាំង​យុវជន​ផងដែរ ក៏បាន​បង្ហាញ​ការសោកស្តាយ​ផងដែរ​។ 
 
​សម្តេច​ធម្មលិខិត លាស់ ឡាយ ត្រូវបាន​ចាត់ទុក​ជាស​មណ​បញ្ញវន្ត​ជាន់ខ្ពស់​មួយអង្គ តាំងពី​សម័យ​សម្តេច​ស​ង្ឃ​រាជ ជួន ណាត មកម្ល៉េះ​។ ព្រះអង្គ ទទួល​ការ​គោ​ព​ខ្លាំង​ពី​សំណាក់​ព្រះសង្ឃ និង​ថ្នាក់ដឹកនាំ​ប្រទេស​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ភ្លាមៗ ក្រោយ​ទទួលដំណឹង​ថា សម្តេច លាស់ ឡាយ សោយ​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ​១០៦​ព្រះ​វង្សា នា​ល្ងាច​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩ នៅ​វត្ត​សន្សំ​កុសល​៕  

Tag:
 ​សម្តេច លាស់ ឡាយ
© រក្សាសិទ្ធិដោយ thmeythmey.com