ជាតិ
បណ្តាំ​សម្តេចព្រះ​ធម្មលិខិត​៖ ត្រូវ​ខំរៀន​ឲ្យ​ក្លាយជា​កូន​បណ្ឌិត​ក្នុង​ពុទ្ធសាសនា​!
31, Oct 2019 , 6:29 am        
រូបភាព
សម្តេចព្រះធម្មលិខិត លាស់ ឡាយ នាពេលនៅមានព្រះជន្ម។ រូបថត គណៈសង្ឃ
សម្តេចព្រះធម្មលិខិត លាស់ ឡាយ នាពេលនៅមានព្រះជន្ម។ រូបថត គណៈសង្ឃ
ដោយ: ថ្មីៗ
សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ សម្តេចព្រះ​ស​ង្ឃនាយករង​ទី​១ ព្រះប្រធាន​ថេរ​សភា​សង្ឃ​នៃ​កម្ពុជា និង​ជាស​ម្តេច​ព្រះចៅអធិការ​វត្ត​សន្សំ​កុសល រាជធានី​ភ្នំពេញ បាន​សោយ​ព្រះ​ទិវង្គត​ក្នុង​ព្រះ​ជន្មាយុ​១០៦​ព្រះវស្សា ដោយ​ព្រះ​ជរាពាធ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​អង្គារ ទី​២៩ ខែតុលា ឆ្នាំ​២០១៩​។​



​សម្តេច លាស់ ឡាយ ស្ថិតក្នុង​ចំណោម​សម្តេច​សង្ឃ​ជាន់ខ្ពស់​៤​ព្រះអង្គ​នៅ​កម្ពុជា ដែលមាន​សិទ្ធិ​ប្រើ​ផ្លិត​យស​ពិសេស និង​ស័ព្ទ​ដែល​ប្រើ​ចំពោះ​ព្រះអង្គ ជា «​រាជ​ស័ព្ទ​»​។ សម្តេច​ព្រះសង្ឃ​៣​ព្រះអង្គ​រួមមាន សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ បួរ គ្រី និង​សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត​។​

​នៅមុន​ការ​សោយ​ព្រះ​ទិវង្គត សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ មាន​ព្រះរាជ​បណ្តាំ​ជាច្រើន​សម្រាប់​ថ្នាក់ដឹកនាំ និង​ភិក្ខុសង្ឃ​៖

Tag:
 សម្តេចសង្ឃ
  សម្តេចព្រះធម្មលិខិត លាស់ ឡាយ
© រក្សាសិទ្ធិដោយ thmeythmey.com