ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កត្តា​ចម្បង ៦ ដែល​ជះ​ផលប៉ះពាល់​ខ្លាំង​លើ​ខួរក្បាល​
31, Oct 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​ទម្លាប់​ធម្មតាៗ ប៉ុន្តែ​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ខួរក្បាល​ឡើយ​! ថា​តើ​ទម្លាប់​អ្វី​ខ្លះទៅ​ដែល​អាចធ្វើឱ្យ​អ្នកមាន​ខួរក្បាល​មិន​ឆ្លាត​វៃ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​សកម្មភាព​ប្រចាំថ្ងៃ​ដែល​គួរ​បញ្ឈប់​ភ្លាម​ប្រសិនបើ​ចង់​រក្សាបាន​នូវ​សុខភាព​ខួរក្បាល​ល្អប្រសើរ ៖
 
១. គេង​មិនបាន​គ្រប់គ្រាន់​

​ការ​គេង​អនុញ្ញាតឱ្យ​ខួរក្បាល​មាន​ពេល​សម្រាក​។ ម្យ៉ាងវិញទៀត​ការ​គេង គឺ​ចាំបាច់​ណាស់​សម្រាប់​ពង្រឹង​ការតភ្ជាប់​រវាង​ណឺរ៉ូន ដូច្នេះហើយ​ទើប​ការ​គេង​មិន​គ្រប់​រយៈពេល​យូរ​អាច​បណ្ដាលឱ្យ​ងាប់​កោសិកា​ខួរក្បាល និង​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ការចងចាំ​។​
 
២. ពិសា​គ្រឿង​ស្រវឹង​ច្រើន​

​ក្រៅពី​សុខភាព​ថ្លើម​ហើយ​នោះ ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ជាប្រចាំ​ក៏​ជះឥទ្ធិពល​លើ​សុខភាព​និង​សមត្ថភាព​យល់ដឹង​ចងចាំ​របស់​ខួរក្បាល​ផងដែរ​។​ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​សុខភាព​ខួរក្បាល​ល្អប្រសើរ​ចូរ​បញ្ឈប់ ឬ​កាត់បន្ថយ​ការទទួល​ទាន​គ្រឿង​ស្រវឹង​។​
 
៣. ជក់បារី​

​សារធាតុ​គីមី​ក្នុង​បារី​មាន​ឥទ្ធិពល​ធ្វើឱ្យ​ខួរក្បាល​រួម​តូច ហើយ​អាច​ឈានដល់​ថ្នាក់​កើត​ជំងឺ​ភ្លេចភ្លាំង ឬ​វង្វេងវង្វាន់​ទៀតផង​។​
 
៤. បញ្ហា​ទី​រ៉ូ​អ៊ី​ត​

​ជាពិសេស​ជំងឺ​ខ្សោយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​! នោះ​ក៏​ព្រោះតែ​ជំងឺ​នេះ​បង្កបញ្ហា​ដល់​ការ​គេង និង​អាច​ឈានដល់​ថ្នាក់​ធ្លាក់​ទឹកចិត្ត (Depression) ដែល​មិនល្អ​សោះ​ចំពោះ​ទាំង​សុខភាព​ខួរក្បាល ក៏ដូចជា​សមត្ថភាព​នៃ​ការចងចាំ​ចុះខ្សោយ​ទៀត​។​
 
៥. បញ្ហា​ថប់​អារម្មណ៍​និង​ធ្លាក់​ទឹកចិត្ត (Depression)

​នោះ​ក៏​ព្រោះតែ​នៅពេល​ថប់​អារម្មណ៍​រាងកាយ​នឹង​ចាប់ផ្ដើម​បញ្ចេញ​អ័រម៉ូន​ស្ត្រេ​ស Cortisol ដែល​ជះឥទ្ធិពល​លើ​កោសិកា​ខួរក្បាល​គួរឱ្យ​ព្រួយបារម្ភ​។​
 
៦. ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​

​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម ឬ​អាហារ​ប្រៃ​ច្រើនពេក គឺ​មិនល្អ​សម្រាប់​សុខភាព​សម្ពាធ​ឈាម​និង​បេះដូង​ឡើយ​។ លើសពីនេះទៅទៀត​ការទទួល​ទាន​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​អាច​បង្ក​ផលប៉ះពាល់​ដល់​មុខងារ​នៃ​ភាព​យល់ដឹង​របស់​ខួរក្បាល​គួរ​ឲ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​រក្សាបាន​នូវ​សុខភាព​ខួរក្បាល ក៏ដូចជា​បេះដូង​ល្អប្រសើរ ចូរ​កាត់បន្ថយ ឬ​បញ្ឈប់​ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com