កំពុងប្រឈមមុខនឹងបញ្ហាឈឺក្បាលដោយសារបញ្ហាអ័រម៉ូនមែនទេ?
កុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារធម្មតាៗ ប៉ុន្តែមានប្រសិទ្ធភាពដោះស្រាយបញ្ហាឈឺក្បាលដោយសារអ័រម៉ូនបានយ៉ាងឆាប់រហ័ស ៖
១. សណ្ដែកសៀង
កុំភ្លេចរួមបញ្ចូលសណ្ដែកសៀងក្នុងរបបអាហារប្រចាំថ្ងៃ ប្រសិនបើអ្នកចង់ទប់ស្កាត់ ក៏ដូចជាបំបាត់បញ្ហាឈឺក្បាលដោយសារអ័រម៉ូន។ នោះក៏ព្រោះតែសណ្ដែកសៀងមានផ្ទុកសមាសធាតុដែលជួយគ្រប់គ្រងតុល្យភាពនៃអ័រម៉ូន។
២. ដំឡូងជ្វា
មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែដំឡូងបារាំងក៏ជួយប្រយុទ្ធប្រឆាំងបញ្ហាឈឺក្បាលដោយសារអ័រម៉ូនបានផងដែរ។នោះក៏ព្រោះតែដំឡូងនេះជាប្រភពដ៏ល្អបំផុតមួយនៃម៉ាញ៉េស្យូម វីតាមីន C វីតាមីន B1 និងប៉ូតាស្យូមដែលមានប្រសិទ្ធភាពកាត់បន្ថយ ក៏ដូចទប់ស្កាត់អាការៈឈឺក្បាលគួរឱ្យកត់សម្គាល់។ ម៉ាញ៉េស្យូមក៏ជួយគ្រប់គ្រងតុល្យភាពអ័រម៉ូនផងដែរ។
៣. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន B2 ដែលមានប្រសិទ្ធភាពព្យាបាលទប់ស្កាត់អាការៈឈឺក្បាលគ្រប់ប្រភេទ រួមទាំងបញ្ហាឈឺក្បាលដោយសារអ័រម៉ូន។
៤. ស៊ុត
មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ និងកូឡេស្តេរ៉ូលល្អដែលសំខាន់សម្រាប់ការរក្សាកម្រិតអ័រម៉ូនក្នុងរាងកាយ។
៥. គ្រាប់ធញ្ញជាតិ
ជាប្រភពដ៏ប្រសើរនៃសារធាតុ phenomenal ប្រូតេអ៊ីន និងខ្លាញ់ល្អដែលចាំបាច់សម្រាប់រក្សាតុល្យភាពអ័រម៉ូនទប់ស្កាត់បញ្ហាឈឺក្បាលដោយសារអ័រម៉ូនបានយ៉ាងប្រសើរ។
៦. ផ្លែបឺរ
នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា lutein និង zeaxanthin ដែលមិនត្រឹមតែបំបាត់អាការៈឈឺក្បាលខ្លាំងឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែក៏ទប់ស្កាត់ជំងឺនេះផងដែរ។
៧. ចេក
ក្នុងករណីខ្លះអាការៈឈឺក្បាលដោយសារអ័រម៉ូនអាចបណ្ដាលមកពីកង្វះនៃជាតិម៉ាញ៉េស្យូមក្នុងរាងកាយ។ ហើយចេក គឺជាជម្រើសនៃផ្លែឈើដ៏ប្រសើរដែលមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមជួយបំបាត់អាការៈឈឺក្បាលបានយ៉ាងឆាប់រហ័ស៕
ត្រួតពិនិត្យដោយ www.health.com.kh