កំណាព្យ
ជាតិ
ធនធាន​ល្អ​!
02, Nov 2019 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ


​បទ បថ្យាវត្ត​

 
​ដាំ​ដុះ​រុក្ខា​ប្រាថ្នា​ផ្កា​ផ្លែ​ ​ស្ទូងស្រូវ​ក្នុង​ស្រែ​សង្ឃឹម​បាន​ផល​
​ធ្វើបុណ្យ​ដាក់​ទាន​ចង់បាន​កុសល​ ​ជួយ​ផុត​គ្រោះ​កល​ផ្តល់​ក្តី​សុខសាន្ត​។​
 
​បុរាណ​លោក​ផ្តាំ​ឲ្យ​ចាំ​គ្រប់​ប្រាណ​ ​ផល​ល្អ​យើង​បាន​ក៏​ព្រោះ​ពូជ​ដែរ​
​ដាក់​ជី​បោចស្មៅ​ល្ងាច​ព្រឹក​នឹក​ថែ​ ​ទាំង​ចម្ការ​ស្រែ​ថួន​ថែ​កុំ​ធុញ​។​
 
​រីឯ​សង្គម​ក៏ត្រូវ​ជំរុញ​ ​បន្ត​កុំ​ធុញ​បណ្តុះ​ពូជ​ល្អ​
​អប់រំ​ប្រដៅ​កូនចៅ​តៗ​ ​        ពូជ​មនុស្ស​ល្អ​ចាប់ផ្តើម​ពី​ផ្ទះ​។​
 
​អំណាច​ធនធាន​អាចឈាន​ជម្នះ​ ​រឿង​រាំង​គាំង​ស្ទះ​ដែលមាន​ប៉ុន្មាន​
​មនុស្ស​ពូកែ​ជួយ​ខ្មែរ​រឹត​ថ្កាន​ ​ធនធាន​ចំណាន​ចំណេញ​ចំណាប់​។​
 
​ច្នេះ​ធនធាន​ឆ្នើម​ផ្តើម​ច្នៃ​ឲ្យ​ឆាប់​         ថែ​ធនធាន​ស្រាប់​មាន​គ្រប់​វិស័យ​
​បណ្តុះ​បន្ថែម​ឲ្យ​ទាន់សម័យ​ ​រួម​ស្រាក់​ស្រុះដៃ​គ្មាន​ថ្ងៃ​ខ្មែរ​ក្រ​៕

© រក្សាសិទ្ធិដោយ thmeythmey.com