ជាតិ
សង្គមជាតិ
កម្ពុជា សុំ​ឲ្យ​វៀតណាម​ជួយ​សង់​សាលប្រជុំ ក្នុង​អគ្គបញ្ជាការដ្ឋាន​
01, Nov 2019 , 7:19 pm        
រូបភាព
ជំនួបរវាងលោក វង្ស ពិសេន និង លោក Phan Van Giang (រូបពីក្រសួងការពារជាតិ)
ជំនួបរវាងលោក វង្ស ពិសេន និង លោក Phan Van Giang (រូបពីក្រសួងការពារជាតិ)
ដោយ: ថ្មីៗ
​លោក វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានស្នើ​ទៅ​លោក  Phan Van Giang  អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ​នៃ​កងទ័ព​វៀតណាម ឲ្យ​វៀតណាម ជួយ​សាងសង់​សាលប្រជុំ​មួយកន្លែង ដែល​អាច​ចំណុះ​មនុស្ស​៥០០​នាក់ នៅក្នុង​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​។ ជំនួប​រវាង​អ្នក​ទាំងពីរ គឺធ្វើឡើង​នៅ​អគ្គបញ្ជាការដ្ឋាន កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ ហើយ​ត្រូវបាន​ចុះផ្សាយ​ដោយ​ក្រសួងការពារជាតិ​កម្ពុ​ជា​។


 
​បើតាម​ក្រសួងការពារជាតិ ក្រៅពី​សាលប្រជុំ លោក វង្ស ពិ​សេន ក៏បាន​ស្នើសុំ​ឲ្យ​ភាគី​វៀតណាម ជួយ​ង​សាងសង់​សំណង់​និមិត្តរូប​នៃ​ការ​រឹតចំណង​សាមគ្គីភាព​និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ផងដែរ​។ Phan Van Giang ឆ្លើយតប​ថា លោក ទទួលយក​រាល់​សំណើ​ទាំងនេះ ទៅ​រាយការណ៍​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ការពារ​ប្រទេស​វៀតណាម ដើម្បី​ពិនិត្យ​៕ 

Tag:
 ​វង្ស ពិ​សេន​
  វៀតណាម​
  ជំនួយ​
  សាលប្រជុំ​
© រក្សាសិទ្ធិដោយ thmeythmey.com