កីឡាអន្តរជាតិ
អន្តរជាតិ
Ribery ជាប់​ពិន័យ​៣​ប្រកួត និង​ប្រា​ក់ជាង​២​ម៉ឺន​ដុល្លារ​ដោយសារ​រុញ​ជំនួយការ​អាជ្ញាកណ្តាល​
01, Nov 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្សែបម្រើ​ស្លាប Franck Ribery របស់​ក្លិប Fiorentina ត្រូវ​ពិន័យ​៣​ប្រកួត​ក្នុង​ក្របខណ្ឌ Serie A អ៊ីតាលី ដោយសារតែ​គេ​បាន​ច្រាន​ជំនួយការ​អាជ្ញាកណ្តាល​ម្នាក់ ក្រោយ​ពេលដែល Fiorentina ចាញ់ Lazio ២-១ កាលពី​ថ្ងៃអាទិត្យ សប្តាហ៍​មុន​។​

 
​ក្រោយ​ការ​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រក​យ​ត Ribery បាន​ទៅ​ច្រាន​ជំនួយការ​អាជ្ញាកណ្តាល​ដ​ល់​ទៅ​២​លើក ហើយ​ទទួលបាន​កាត​ក្រហម​។ 
 

​គណៈកម្មការ​វិន័យ​នៃ​ក្របខណ្ឌ​កំពូល​អ៊ីតាលី បានប្រកាសថា Ribery ត្រូវ​ពិន័យ​៣​ប្រកួត និង​ទឹកប្រាក់​ចំនួន​២២ ២០០​ដុល្លារ​អាមេរិក ពីបទ​បង្ហាញ​ទង្វើ​មិន​សមរម្យ​ដាក់​ជំនួយការ​អាជ្ញាកណ្តាល​។​
 
Ribery អាយុ​៣៦​ឆ្នាំ ហាក់ដូចជា​ខឹងសម្បារ​រួចទៅហើយ​នៅពេលដែល​ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​នា​រយៈពេល​១៥​នាទីចុងក្រោយ ខណៈ​ក្រុម​ទាំងពីរ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១​។ កីឡាករ​បារាំង​រូបនេះ ក៏បាន​សម្តែង​ការសោកស្តាយ​ផងដែរ​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com