ជាតិ
ដល់បច្ចុប្បន្ន ADB ផ្ដល់ហិរញ្ញប្បទានជាង៣ប៊ីលានដុល្លារ ដល់កម្ពុជា រូបភាពទំព័រហ្វេសប៊ុករបស់ក្រសួងសេដ្ឋកិច្ច៖ ជំនួបរវាងលោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់កម្មវិធីអភិវឌ្ឍវិស័យសេវាផ្គត់ផ្គត់ទឹក និងអនាម័យជនបទដំណាក់កាលទី៣ និងកម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន នៅថ្ងៃទី៣០ តុលា ឆ្នាំ២០១៩
× មកដល់ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុប៣,៣៦ប៊ីលានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងនោះ ឥណទានសម្បទាន មានទឹកប្រាក់សរុប២,៨៦ ប៊ីលានដុល្លារ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុប៤៩៨លានដុល្លារ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ទំហំទឹកប្រាក់ហិរញ្ញប្បទាននេះ ត្រូវបានលោក អូន ព័ន្ធមុនីរ័ត្ន លើកឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀមហិរញ្ញប្បទានសម្រាប់កម្មវិធីអភិវឌ្ឍវិស័យសេវាផ្គត់ផ្គង់ទឹកនិងអនាម័យជនបទដំណាក់កាលទី៣ និងកម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី២) ជាមួយ លោកស្រី Sunniya DURRANI-JAMAL នាយក ADB ប្រចាំកម្ពុជា។ ក្នុងពិធីចុះហត្ថលេខានៅថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៩ រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច បានលើកឡើងថា កិច្ចសហប្រតិបត្តិការ ADB ដែលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុប ៣,៣៦ ប៊ីលានដុល្លារ ដោយគិតបញ្ចូលទាំងកិច្ចព្រមព្រៀងចំនួន០២ ដែលបានចុះហត្ថលេខក្នុងថ្ងៃនេះ ដែលក្នុងនោះ ឥណទានសម្បទានមានទឹកប្រាក់សរុប ២,៨៦ ប៊ីលានដុល្លារ សម្រាប់អនុវត្តកម្មវិធីក្នុងគម្រោងចំនួន១១២ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុប ៤៩៨ លានដុល្លារ សម្រាប់អនុវត្តកម្មវិធីក្នុងគម្រោងចំនួន៥៧។
ចំណែកកម្មវិធីចំនួនពីដែលបានចុះហេលេខា មានទឹកប្រាក់សរុប៩០លានដុល្លារ។ គម្រោកម្មវិធីទី១ គឺការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី២) គ្រោងចំណាយ៤០លានដុល្លារ ក្នុងគោលបំណងបន្ត និងគាំទ្រអនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗដូចជា យុទ្ធសាស្ត្រអភិឌ្ឍវិស័យហិរញ្ញវត្ថុ ២០១៦ ដល់ ២០២៥ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ២០១៩ ដល់ ២០២៣។ កម្មវិធីនេះ គាំទ្រដក់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងកាត់បន្ថយភាបក្រីក្រមួយកម្រិត ដែលគោលដៅចម្បងគឺ ការពង្រីក សេវាកម្មហិរញ្ញវត្ថុឲ្យបានទូលំទូលាយដល់ពលរដ្ឋក្រីក្រ។ ការធ្វើឲ្យស្ថេរភាពវិស័យហិរញ្ញវត្ថុកាន់តែមាន លក្ខណៈប្រសើរ និងធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធហិរញ្ញវត្ថុកាន់តែប្រសើរឡើង។
រីឯគម្រោងកម្មវិធីមួយទៀត គឺកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទជំហានទី៣ គម្រោងចំណាយ៥៥,៦៣លានដុល្លារ សម្រាប់គាំទ្រយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹកស្អាតអនាម័យ និងអនាម័យជន២០១៤ដល់២០១៥ និងផែនការ សកម្មភាពជាតិផ្គត់ផ្គង់ទឹកស្អាតអនាម័យជនជទ២០១៩ដល់២០២៣។ កម្មវិធីនេះ ផ្តោតសំខាន់លើ ការកែទម្រង់ គោនយោបាយផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ។ កម្មវិធីវិនិយោគ ដើម្បីឲ្យប្រសើឡើងនូវសុខមាលភាពរបស់ពលរដ្ឋស្រុកចំនួន១១ ក្នុងខេត្តគោលដៅចំនួន១០ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត ពោធិ៍សាត់ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com