ពីនេះ ពីនោះ
«​វៀង​»​មានន័យ​ខុសពី​«​វាង​»​ដូចម្តេច​?
02, Nov 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​សូរសព្ទ​ដូចគ្នា​ក៏ពិតមែន តែ​«​វៀង​»​នេះ និង​«​វាង​»​នោះ​មានន័យ​ខុសគ្នា​ស្រឡះ​។ វចនានុក្រម​ខ្មែរ​បញ្ជាក់ថា «​វៀង​»​សំដៅលើ រាជធានី​,​វាំង​,​ក្រុង និង​កំពែង​ក្រុង​។

 
​វៀងចន្ទន៍ គឺ​ក្រុង​ចន្ទន៍ ដែលមាន​នៅក្នុង​ប្រទេស​ឡាវ​ប៉ែក​ខាងកើត​។ ចំណែក​«​វាង​»​នេះ​ជា​គុណសព្ទ ដែល​មានន័យថា វៀច​វែង ដូចជា ផ្លូវ​វាង​,​គំនិត​វាង​,​សម្តី​វាង ជាដើម​។ 
 
​វចនានុក្រម​សម្តេច ជួន ណាត បានលើកឡើង​ពាក្យ​មួយចំនួន​ដែលមាន​សទិសសូរ​(​ពាក្យ​ដែលមាន​សូរសៀង​ដូចគ្នា តែ​អត្ថន័យ​ខុសគ្នា​)​នោះ​មាន​ពាក្យ ក​,​ករ​,​ក៏​, កា​,​ការ​,​ការណ៍​,​កាណ៍​,​កោដិ​,​កោដ្ឋ​,​កោត​, ធុន​,​ធន់​, ប្រមាទ​,​ប្រមាថ​, ខណ្ឌ​,​ខន្ធ​,​ខាន់ ឬ​ខ័ន ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com